អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រគល់​បេសកកម្ម​ឲ្យ​ដឹក​នាំ និង​គ្រប់​គ្រង​វិស័យ​វប្បធម៌ និង វិចិត្រ​សិល្បៈ នៃព្រះរាជា​ណាចក្រ​កម្ពុជា។
 
ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ មាន​មុខ​ងារ និង​ភារកិច្ច ដូច​តទៅ​៖
- ប្រតិបត្តិ​នូវ​នយោ​បាយ​ការពារ ថែ​រក្សា និង លើក​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ និង សម្បត្តិ​វប្បធម៌​ទូទៅ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា គ្រប់​គ្រង​រមណីយដ្ឋាន​វប្បធម៌ បុរាណវិទ្យា នរវិទ្យា និង ប្រវត្តិ​វិទ្យា
- ផ្តុំ​ឡើង​វិញ និង លើក​តម្កើង​បណ្តា​តម្លៃ​វប្បធម៌ និង ជំនឿ​ទំនៀម​ទម្លាប់ ប្រពៃណី​របស់​សង្គម​ជាតិ​បំផុស​ការ​បង្កើត​ស្នាដៃ ផ្សព្វ​ផ្សាយ និង អភិវឌ្ឍន៍​សកម្មភាព​វប្បធម៌
- ជា​អាណាព្យា​បាល​បច្ចេកទេស​លើ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ក្នុង​ការបណ្តុះ​បណ្តាល​សិល្បករ តន្ត្រីករ ស្ថាបត្យករ បុរាណវិទូ និង អ្នក​ជំនាញ​ផ្សេងៗ​ទៀត​ដែល​ពាក់​ពន្ធ័​នឹង​វិស័យ​វប្បធម៌ ដោយ​សការ​ជា​មួយ​ក្រសួង​អប់រំ យុវជន និង កីឡា។

ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ មាន​រចនា​សម្ព័ន្ធ​ដូច​តទៅ៖
    ក. ថ្នាក់​កណ្តាល៖
         -ខុទ្ទកាល័យ រដ្ឋមន្ត្រី
         -អធិការដ្ឋាន
         -នាយកដ្ឋាន សវនកម្ម​ផ្ទៃ​ក្នុង
         -អគ្គនាយកដ្ឋាន​រដ្ឋបាល និង ហិរញ្ញវត្ថុ
         -អគ្គនាយកដ្ឋាន បច្ចេកទេស​វប្បធម៌
         -អគ្គនាយកដ្ឋានបេតិកភណ្ឌ
         -សាលាមធ្យម​វិចិត្រ​សិល្បៈ។
    ខ. អង្គភាព​មូលដ្ឋាន៖
         -មន្ទីរ​វប្បធម៌ និង វិចិត្រ​សិល្បៈ ខេត្ត-រាជធានី
         -ការិយាល័យ​វប្បធម៌ និង វិចិត្រ​សិល្បៈ ស្រុក-ខណ្ឌ-ក្រុង។
    គ. គ្រឹះស្ថាន​សាធារណៈ៖
         -សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។