អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ

អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ មាន​មុខ​ងារ​ដូច​ត​ទៅ៖

- គ្រប់​គ្រង​ការ​ងារ​រួម​មានៈ រដ្ឋបាល បូក​សរុប របាយ​ការណ៌ ឯកសារ បុគ្គលិក ផែនការ សិ្ថតិ ហិរញ្ញវត្ថុ សម្ភារៈបរិក្ខារ ការងារ​បណ្តុះ​បណ្តាល​ក្រប​ខ័ណ្ឌ​ក្រសួង ការងារ​សហ​ប្រតិបតិ្ត​ការ​វប្បធម៌​អន្តរ​ជាតិ និង​កិច្ចការ​អាស៊ាន ការងារ​សិទ្ធិ​អ្នក​និពន្ធ និង​សិទិ្ធ​ប្រហាក់​ប្រហែល និង​នីតិកម្ម

- សម្រប​សម្រួល​រាល់​សកម្មភាព​រដ្ឋ​បាល​នៅ​ក្នុង​ក្រសួង​ ជា​មួយ​បណ្តា​អង្គភាព​មួយ​ដ្ឋាន​ខេត្ត-រាជធានី និង​ជា​មួយ​បណ្តា​ក្រសួង​នានា។

       អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ មាន​នាយកដ្ឋាន​ចំណុះចំនួន​៨ និង​សាលា​បណ្តុះ​បណ្តាល​ក្រប​ខ័ណ្ឌ​វប្បធម៌​ថ្នាក់​សើ្ម​នាយកដ្ឋាន៖
           ១- នាយកដ្ឋាន រដ្ឋបាល​ទូទៅ
          ២- នាយកដ្ឋាន បុគ្គលិក
          ៣- នាយកដ្ឋាន នីតិកម្ម
          ៤- នាយកដ្ឋាន គណនេយ្យ និង ហិរញ្ញវត្ថុ
          ៥- នាយកដ្ឋាន សម្ភារៈនិងបរិក្ខារ
          ៦- នាយកដ្ឋាន ផែនការ សិ្ថតិ និង សរុប
          ៧- នាយកដ្ឋាន សិទិ្ធ​អ្នក​និពន្ធ និង សិទិ្ធ​ប្រហាក់​ប្រហែល
          ៨- នាយកដ្ឋាន សហ​ប្រតិបតិ្ត​ការ​វប្បធម៌​អន្តរ​ជាតិ និង កិច្ចការ​អាស៊ាន
          ៩- សាលា បណ្តុះ​បណ្តាល​ក្រប​ខ័ណ្ឌ​វប្បធម៌។

នាយកដ្ឋាន​រដ្ឋបាល​ទូទៅ មាន​ភារកិច្ច​ដូច​តទៅ៖

    - សម្រប​សម្រួល​សកម្មភាព​គ្រប់​ផ្នែក​របស់​ក្រសួង​​នៅ​ថ្នាក់​កណ្តាល និង​រវាង​ថ្នាក់​កណ្តាល​ និង​អង្គភាព​មូល​ដ្ឋាន​ក្រោម​ឱវាទ
    - គ្រប់​គ្រង និង​ចរាចរ​ឯកសារ​រដ្ឋបាល​ផ្សេងៗ​របស់​ក្រសួង
    - ធានា​ប្រសិទ្ធ​ភាព សុវត្ថិភាព​រដ្ឋបាល
    - រក្សា និង​តម្កល់​ឯកសារ​របស់​ក្រសួង
    - គ្រប់​គ្រង​ប្រពន្ធ័​ពត៌មាន​វិទ្យា
    - ធ្វើ​របាយ​ការណ៍​ពី​សកម្មភាព​ការងារ​របស់​ខ្លួន
    - ទទួល​អនុវត្ត​ភារកិច្ច​ផ្សេង​ទៀត ដែល​ថ្នាក់​ដឹក​នាំ​ក្រសួង​ប្រគល់​ជូន។

នាយកដ្ឋាន​បុគ្គលិក មាន​ភារកិច្ច​ដូច​ត​ទៅ៖

   - គ្រប់​គ្រង​ផ្នែក​រដ្ឋបាល​មន្រ្តី​រាជ​ការ និង​ភ្នាក់​ងារ​រាជការ​របស់​ក្រសួង ដោយ​ធ្វើ​ទំនាក់​ទំនង​នឹង​រដ្ឋ​លេខា​ធិការ​ដ្ឋាន​មុខ​ងារ​សាធារណៈ
   - រៀប​ចំ​រាល់​លិខិត​រដ្ឋ​បាល​សម្រាប់​ការ​គ្រប់​គ្រង​អាជីព
   - ធ្វើ​កម្ម​វិធី​ពី​តំណែង ឯកទេស និង ធន​ធាន​មនុស្ស​របស់​ក្រសួង
   - វាយ​តម្លៃ​តម្រូវ​ការ​ ក្នុង​ការ​បណ្តុះ​បណ្តាល​បុគ្គលិក និង​ពិនិត្យ​បញ្ជូន​មន្រ្តី​ជំនាញ​ទៅ​ធ្វើ​សុក្រឹត​ការ​ឬ​បន្ត​ការ​សិក្សា​នៅក្នុង​ និង​ក្រៅ​ប្រទេស
   - រៀប​ចំ​នយោបាយ​បណ្តុះ​បណ្តាល​ដំបូង និង​បន្ត ដោយ​ធ្វើ​ទំនាក់​ទំនង​នឹង​រដ្ឋលេខា​ធិការដ្ឋាន​មុខ​ងារ​សាធារណៈ​ដើម្បី​អនុវត្ត​នយោបាយ​នោះ
   - រៀប​ចំ​ការ​ប្រឡង​ជ្រើស​រើស​បញ្ចូល​ក្រប​ខ័ណ្ឌ​ក្រសួងឲ្យ​សម​ស្រប តាម​នយោបាយ​រួម​របស់​ក្រសួង
   - រៀប​ចំ​ស្ថិតិ​លើ​ការ​គ្រប់​គ្រង​បុគ្គលិក និង​តារាង​ព័ត៌មាន​ប្រតិបត្តិ
   - គ្រប់​គ្រង​ការងារ​សង្គម​របស់​ក្រសួង
   - សហការ​ជាមួយ​បណ្តា​អង្គភាព និង​គ្រឹះ​ស្ថាន​សិក្សា​បច្ចេក​ទេស​វប្បធម៌ ដើម្បី​ចូល​រួម​កសាង​កម្ម​វិធី​​សិក្សា​ និង​សកម្មភាព​របស់​អង្គភាព​ទាំង​នោះ សម្រាប់​ការ​បណ្តុះ​បណ្តាល​ឲ្យ​ស្រប​ទៅ​តាម​តម្រូវ​ការ​អភិវឌ្ឍ​នៃ​សង្គម​ជាតិ
   - លើក​សំណើ​បង្កើត ឬ​រំសាយ​អង្គភាព​នា​នា រៀប​ចំ​តួ​នាទី ភារ​កិច្ច កែ​សម្រួល​រចនា​សម្ព័ន្ធ តាម​ស្ថាន​ភាព​ជាក់​ស្តែង
   - ធ្វើ​របាយ​ការណ៍​សកម្មភាព​ការងារ​របស់ខ្លួន
   - ទទួល​អនុវត្ត​ភារកិច្ច​ផ្សេង​ទៀត ដែល​ថ្នាក់​ដឹក​នាំ​ក្រសួង​ប្រគល់​ជូន។

នាយកដ្ឋាន​នីតិកម្ម មាន​ភារកិច្ច​ដូច​ត​ទៅ៖

    - សិក្សា ស្រាវ​ជ្រាវ ឯកសារ​ច្បាប់​ជាតិ អន្តរ​ជាតិ និង លិខិត​បទ​ដ្ឋាន​នានា​ពាក់​ព័ន្ធ​លើ​ការ​គ្រប់​គ្រង​វិស័យ​វប្បធម៌ និង​លើក​យោ​បល់​ជូន​ថ្នាក់​ដឹក​នាំ​ក្រសួង
    - រៀប​ចំ កសាង​ផែន​ការ​ច្បាប់ និង​លិខិត​បទ​ដ្ឋាន​នានា​របស់​ក្រសួង
    - រៀប​ចំ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​នានា លើ​វិស័យ​វប្បធម៌ ដោយ​ធ្វើ​ការ​ទំនាក់​ទំនង​ជា​មួយ​អង្គភាព​ជំនាញ និង​ស្ថាប័ន​អ្នក​ច្បាប់
    - ចង​ក្រង និង​តម្កល់​ទុក​រាល់​ឯកសារ​ច្បាប់​ទាំង​ឡាយ​ពាក់​ព័ន្ធ​លើ​វិស័យ​វប្បធម៌
    - ផ្សព្វ​ផ្សយ និង​តាម​ដាន​ការ​អនុវត្ត​ច្បាប់ និង លិខិត​បទដ្ឋាន​នានា​របស់​វិស័យ​វប្បធម៌ ដល់​បណ្តា​អង្គភាព​នាយកដ្ឋាន និង​គ្រឹះ​ស្ថាន​ដែល​ពាក់ព័ន្ធ
    - ធ្វើ​របាយ​ការណ៍​ពី​សកម្មភាព​ការងារ​របស់​ខ្លួន
    - ទទួល​អនុវត្ត​ភារកិច្ច​ផ្សេង​ទៀត​ ដែល​ថ្នាក់​ដឹក​នាំ​ក្រសួង​ប្រគល់​ជូន។