អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌

អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ មាន​មុខ​ងារ​អនុវត្ត​នូវ​រាល់​បេសកកម្ម​របស់​ក្រសួង​ ក្នុង​ការ​ប្រតិបត្តិ​នយោបាយ​លើ វិស័យ​អភិវឌ្ឍន៍​វប្បធម៌ និង​អប់រំ​សិល្បៈ ភាព​យន្ត វីដេអូ និង​ពហុ​មេឌីយ៉ា សិល្បៈ​ទស្សនីយ​ភាព សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម សៀវភៅ និង​ការអាន​សាធារណៈ។

អគ្គនាយកដ្ឋាន បច្ចេកទេស​វប្បធម៌ មាន​នាយកដ្ឋាន​ចំណុះ​ចំនួន ៥​៖
    ១. នាយកដ្ឋាន អភិវឌ្ឍន៍​វប្បធម៌
    ២. នាយកដ្ឋាន សិល្បៈ​ភាព​យន្ត និង​ផ្សព្វ​ផ្សាយ​វប្បធម៌
    ៣. នាយកដ្ឋាន សិល្បៈ​ទស្សនីយភាព
    ៤. នាយកដ្ឋាន សិល្បៈ​សូនរូប និង​សិល្បៈ​សិប្បកម្ម
    ៥. នាយដ្ឋាន សៀវភៅ និង​ការអាន។

នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ មាន​ភារកិច្ច​ដូច​ត​ទៅ៖

  • លើក​ទឹក​ចិត្ត​រាល់​សកម្មភាព​វប្បធម៌ ព្រម​ទាំង​រៀប​ចំ​ចាត់​តាំង​បណ្តា​ការ​សម្តែង​សិល្បៈ​វប្បធម៌ ពិពណ៌​សំដៅ​ធ្វើ​ឲ្យ​មហា​ជន​ចាប់​អារម្មណ៍ និង​វប្បធម៌​របស់​ខ្លួន
  • បំផុស​និង​សម្រួល​ដល់​សមាគម​វិជ្ជា​ជីវៈ​ផ្សេងៗ​ក្នុង​វិស័យ​វប្បធម៌ សំដៅ​លើក​កម្ពស់​មន​សិកា​វិជ្ជា​ជីវៈ ព្រម​ទាំង​ការពារ​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​គេ
  • លើក​ទឹកចិត្ត​ និង​ត្រួត​ពិនិត្យ​ចំពោះ​ការ​ថែ​រក្សា​រាល់​សកម្មភាព​វប្បធម៌​ល្អៗ​របស់​ប្រជា​ពលរដ្ឋ​ តាម​តំបន់​ទូទាំង​ប្រទេស
  • ធ្វើ​របាយ​ការណ៍​ពី​សកម្មភាព​ការងារ​រប​ស់​ខ្លួន
  • ទទួល​អនុវត្ត​ភារកិច្ច​ផ្សេង​ទៀត ដែល​ថ្នាក់​ដឹក​នាំ​ក្រសួង​ប្រគល់​ជូន។

នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​ និង​ផ្សព្វ​ផ្សាយ​វប្បធម៌ មាន​ភារកិច្ច​ដូច​តទៅ៖

  • តម្រង់​ទិស និង​លើក​ទឹក​ចិត្ត​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​វប្បធម៌ និង​សិល្បៈ តាម​រយៈ​ភាព​យន្ត វីដេអូ និង ពហុមេឌីយ៉ា
  • សិក្សា និង​អនុញ្ញាត ការ​ធ្វើ​អាជីវកម្ម​សិល្បៈ​ទី៧ ក្នុង​រូបភាព​ជា​ភាព​យន្ត និង​វីដេអូ
  • រក្សា​ឯកសារ​ភាព​យន្ត និង​វីដេអូ​ជាតិ
  • អនុញ្ញាត និង លើក​ទឹក​ចិត្ត​ធ្វើ​ឲ្យ​អភិវឌ្ឍ​សិល្បៈទី៧ ក្នុង​រូប​ភាព​ជា​ភាពយន្ត និង​វីដេអូ
  • ផលិត ផ្សព្វ​ផ្សាយ គ្រប់​គ្រង និង​ត្រួត​ពិនិត្យ​វិស័យ​វប្បធម៌​តាម​រូបភាព ភាពយន្ត វីដេអូ និង ពហុមេឌីយ៉ា ដោយ​សហការ​ជាមួយ​ក្រសួង​ពាក់​ព័ន្ធ
  • បណ្តុះ​បណ្តាល បំពាក់​បំប៉ន មុខ​ជំនាញ​ភាព​យន្ត និង​វីដេអូ
  • ធ្វើ​របាយ​ការណ៍​ពី​សកម្មភាព​ការងារ​របស់ខ្លួន
  • ទទួល​អនុវត្ត​ភារកិច្ច​ផ្សេង​ទៀត ដែល​ថ្នាក់​ដឹក​នាំ​ក្រសួង​ប្រគល់​ជូន។

នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព មាន​ភារកិច្ច​ដូច​តទៅ៖

  • លើក​ទឹក​ចិត្ត​ការ​បង្កើត​ស្នាដៃ​ធ្វើ​ឲ្យ​សម្បូរ​បែប​ព្រម​ទាំង​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​នូវ​ទស្សនីយ​ភាព​រស់ មាន​វិស័យ​ ល្ខោន អាយ៉ៃ ចាប៉ី​ដងវែង យីកេ តន្ត្រី របាំ សៀក និង​ទស្សនីយភាព​ប្រជា​ប្រិយ​ប្លែកៗ​ផ្សេង​ទៀត
  • កំណត់​នូវ​នយោបាយ​វិមជ្ឈការ អំពី​ជំនាញ​សិល្បៈ​ចំពោះ​បណ្តា​ក្រុម​សិល្បៈ​តាម​ខេត្ត-រាជធានី ទូទាំង​ប្រទេស
  • សហការ​ជា​មួយ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ក្នុង​ការ​បណ្តុះ​បណ្តាល​សិល្បករ នៃ​វិស័យ​សិល្បៈ​រស់
  • លើកឡើង​នូវ​នយោបាយ អំពី​ការ​ពិចារ​ណា និង​ការ​កែ​សម្រួល​បណ្តា​វិជ្ជាជីវៈ និង​ការ​រៀបចំ​វិស័យ​សិល្បៈ​
  • សិក្សា​អំពី​សកម្ម​ភាព​ទាំង​ឡាយ​ សំដៅ​ពង្រីក​ទស្សនិក​ជន
  • ធ្វើ​របាយ​កាណ៍​ពី​សកម្មភាព​ការងារ​របស់​ខ្លួន
  • ទទួល​អនុវត្ត​ភារកិច្ច​ផ្សេង​ទៀត ដែល​ថ្នាក់​ដឹកនាំ​ក្រសួង​ប្រគល់​ជូន។

នាយកដ្ឋាន​សិល្បៈ​សូនរូប និង​សិល្បៈ​សិប្បកម្ម មាន​ភារកិច្ច​ដូច​ត​ទៅ៖

  • ណែនាំ និង គ្រប់​គ្រង លើ​គោល​ការណ៍​ជំនាញ ដើម្បី​ពង្រឹង​គុណ​ភាព​ដល់​បណ្តាល​សមាគម អ្នក​បង្កើត​ស្នាដៃ អាជីវករ សេវាករ សិល្បៈ​សូនរូប និង​សិល្បៈ​សិប្បកម្ម ស្រប​តាម​បេសកកម្ម​របស់​ក្រសួង
  • ចង​ក្រង​ឯកសារ​សិល្បៈ​សូនរូប និង​សិល្បៈ​សិប្បកម្ម ដើម្បី​ទុក​ជា​ក្បួន​ខ្នាត​សម្រាប់​កំណត់​បទ​ដ្ឋាន​បច្ចេកទេស
  • បង្កើត​កម្ម​វិធី​បណ្តុះ​បណ្តាល​ និង​ផ្សព្វ​ផ្សាយ​វិជ្ជាជីវៈ​សិល្បៈ​សូនរូប និង​សិល្បៈ​សិប្បកម្ម ជូន​ដល់​មហាជន​ដែល​មាន​វិជ្ជាជីវៈ​សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម
  • តម្រង់​ទិស​បំផុស​ការ​បង្កើត​ស្នាដៃ និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​បង្កើត​ស្នាដៃ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ក្នុង​ចំណោម​មហាជន នូវ​រាល់​រូបភាព​សិល្បៈ​សូនរូប និង​សិល្បៈ​សិប្បកម្ម
  • ធ្វើ​របាយ​ការណ៍​ពីសកម្ម​ភាព​ការ​ងារ​របស់​ខ្លួន
  • ទទួល​អនុវត្ត​​ភារកិច្ច​ផ្សេង​ទៀត​ ដែល​ថ្នាក់​ដឹកនាំ​ក្រសួង​ប្រគល់​ជូន។

នាយកដ្ឋាន​សៀវភៅ និង​ការអាន មាន​ភារកិច្ច​ដូច​ត​ទៅ៖

  • ថែ​រក្សា ការពារ និង​លើក​តម្កើង​រាល់​ស្នាដៃ​សរសេរ ដែល​បាន​រក្សាទុក និង​តម្កល់​ទុក​តាម​ច្បាប់
  • ទ្រទ្រង់​ចំពោះ​សៀវភៅ​គ្រប់​ប្រភេទ បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​ចេញ​ជា​សៀវភៅ​ និង​ជួយ​គាំពារ​ចំពោះ​ការ​ផ្សព្វ​ផ្សាយ
  • ធ្វើ​ឲ្យ​សៀវភៅ​ទៅ​ដល់​មនុស្ស​គ្រប់​រូប តាម​រយៈ​ការ​អាន​ជា​សាធារណៈ
  • គ្រប់​គ្រង​បណ្ណាល័យ​ជាតិ និង​បណ្ណាល័យ​នៅ​តាម​ខេត្ត-រាជធានី
  • អនុញ្ញាត​ឲ្យ​បើក និង​ត្រួត​ពិនិត្យ​បណ្ណាគារ​គ្រប់​ប្រភេទ
  • ធ្វើ​របាយ​ការណ៍​ពី​សកម្មភាព​ការងារ​របស់​ខ្លួន
  • ទទួល​អនុវត្ត​ភារកិច្ច​ផ្សេង​ទៀត ដែល​ថ្នាក់​ដឹក​នាំ​ក្រសួង​ប្រគល់​ជូន។