ដើម្បីថែរក្សាវប្បធម៌ដ៏សម្បូរបែបរបស់យើង រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ថែរក្សាការពារ លើកតម្កើងកេរដំណែល និង អភិវឌ្ឍសកម្មភាពវប្បធម៌គ្រប់ជំនាញនៅតាមមូលដ្ឋាន ជាពិសេសតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅឲ្យមានការរីកចម្រើនខាងសេដ្ឋកិច្ច តាមយៈការជំរុញផលិតកម្មសិប្បកម្ម ដោយលើកទឹកចិត្តឲ្យមានការបង្កើតស្នាដៃថ្មី និង ផ្សព្វផ្សាយពីផលិតផលវប្បធម៌ខ្មែរដ៏សម្បូរបែប។
ដោយអនុលោមតាមស្មារតីអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ សម្រាប់ប្រារព្វ «ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ២០១២នេះ រាជរដ្ឋាភិបាល រៀបចំប្រារព្វទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៤ ដោយកំណត់យកប្រធានបទ «អ្វីៗទាំងអស់ដើម្បីនិរន្តភាពវប្បធម៌ជាតិ»៕
- សារាចរណែនាំ ស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៤ ឆ្នាំ២០១២
- កម្មវិធី ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៤ ឆ្នាំ២០១២ នៅខេត្តប៉ៃលិន