នៅឆ្នាំ២០១២នេះ ស្ថាប័នវប្បធម៌ថ្នាក់មូលដ្ឋាន (រាជធានី/ខេត្ត) ត្រូវខិតខំប្រឹងប្រែងរៀបចំឲ្យបានសម្រេចនូវការបើកមហោស្រពសិល្បៈថ្នាក់មូលដ្ឋានឲ្យបានតាមទិសដៅដែលក្រសួងបានដាក់ចុះ។
គោលដៅចម្បង នៃការបើកមហោស្រពសិល្បៈថ្នាក់មូលដ្ឋានរាជធានី/ខេត្ត នេះគឺដើម្បី «ប្រែក្លាយសិល្បៈមហាជនទូទាំងប្រទេស ឲ្យទៅជាសិល្បៈអភិវឌ្ឍន៍ពិតប្រាកដ»។ សិល្បៈអភិវឌ្ឍន៍ គឺសិល្បៈដែលមានគុណសម្បត្តិល្អបីយ៉ាងគឺ (១) ល្អមើល (២) ពីរោះត្រចៀក និង (៣) ល្អគិត។
សេចក្តីណែនាំ ស្តីពីការបើកមហោស្រពសិល្បៈ ថ្នាក់មូលដ្ឋាន រាជធានី/ខេត្ត ឆ្នាំ២០១២