លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន សែន ដឹក​នាំ​ភរិយា​ថ្នាក់​ដឹក​នាំ​អាស៊ាន​ ទស្សនា សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​លិល្បៈ
ថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១២

នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១២ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​នាម​ភរិយា​ដ៏​ឧត្តុង​ឧត្តម​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ដែល ជា​ភរិយា​ប្រមុខ​រដ្ឋ​ និង​ប្រមុខ​រដ្ឋា​ភិបាល​ នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ទៅ​ទស្សនា​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​លិល្បៈ។

ឯក​ឧត្តម ហ៊ឹម ឆែម រដ្ឋមន្រ្តី ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ ឯក​ឧត្តម​បណ្ឌិត បុង សុវត្តិ សាកល​វិទ្យាធិការ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ក្រសួង និង សាកល​វិទ្យាល័យ បានស្វាគមន៍ និង ថ្លែង​អំណរ​គុណ​ចំពោះ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​ រ៉ានី​ហ៊ុន​ សែន​ បាន​អញ្ជើញ​ភរិយា​ថ្នាក់​ដឹក​នាំ​ប្រទេស​អាស៊ាន ចូល​ទស្សនា ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។

បន្ទាប់​មកទៀ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន​ សែន ​បាន​ដឹក​នាំ​ភរិយា​ថ្នាក់​ដឹក​នាំ​ទាំង​នោះ  ទៅ​ទស្សនា​តាម​បន្ទប់​សិក្សា​នី​មួយៗ ​ដោយ​មាន​ការ​ប្រគុំ​តន្រ្តី​ ​, សំដែង​ល្ខោន​បាសាក់​ និង​ល្ខោន​យីកេ ​ពី​សំណាក់​សិស្សា​នុ​សិស្ស​ទាំង​នោះ ដោយ​ភាព​ស្ទាត់​ជំនាញ​បំផុត​ផង​ដែរ​។