នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២ គណៈប្រតិភូក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដឹកនាំដោយ ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នាយកសាលាមធ្យមវិចិត្រសិល្បៈ ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជាច្រើនរូប បានចុះសួរសុខទុក្ខអង្គភាពនគរបាល ការពារព្រំដែនលេខ ៩០៥ និង ៧៩៥ ដោយមាននាំយកទៅជាមួយនូវស្បៀងអាហារ និងថវិកាមួយចំនួនសម្រាប់ឧបត្ថម្ភលើកទឹកចិត្តដល់កម្លាំងនគរបាលការពារព្រំដែនទាំងពីរកងវរៈសេនាតូចរួមមាន៖
វរៈសេនាតូចលេខ៧៩៥ ទទួលបាន អង្ករ៥តោន ត្រីខកំប៉ុង៥កេសធំ ទឹកត្រី៨៥យួរ ទឹកស៊ីអ៊ីវ៨៥យួរ ឧបត្ថម្ភថវិកាទីបញ្ជាការ៤.០០០.០០០រៀល ឧបត្ថម្ភពលនគរបាលម្នាក់ ៤០.០០០រៀល។ កងវរៈសេនាតូចលេខ៩០៥ ទទួលបាន អង្ករ៣តោន ត្រីខកំប៉ុង៣កេសធំ ទឹកត្រី៦៥យួរ ទឹកស៊ីអ៊ីវ៦៥យួរ ឧបត្ថម្ភថវិកាទីបញ្ជាការ៣.០០០.០០០រៀល ឧបត្ថម្ភពលនគរបាលម្នាក់ ៤០.០០០រៀល៕
