សាលាមធ្យមវិចិត្រសិល្បៈ

សាលាមធ្យមវិចិត្រសិល្បៈ មានភារកិច្ចដូចតទៅ៖

  • ជ្រើសរើសសិស្សតាមឧបនិស្ស័យឲ្យចូលសិក្សា និងប្រឡងបញ្ចប់ដោយផ្តល់នូវសញ្ញាប័ត្រសិល្បៈ និងស្នាតកប័ត្រសិល្បៈ
  • បណ្តុះបណ្តាលធនធានមនុស្សចាប់តាំងពីកម្រិតបឋម ដល់មធ្យម ដើម្បីឲ្យក្លាយជាអ្នកជំនាញសិល្បៈ ទាំងទ្រឹស្តី ទាំងការអនុវត្ត និងការបង្កើតថ្មីតាមការចាំបាច់សង្គម
  • បំពាក់បំប៉នមន្រ្តីជំនាញ និងសិល្បករ ឲ្យក្លាយជាគ្រូបង្ហាត់ ដែលមានគរុកោសល្យសិល្បៈ និងវិជ្ជាជីវៈពេញលេញ
  • ស្រាវជ្រាវចងក្រងកម្មវិធីសិក្សានិងវិធីសាស្រ្តបង្រៀនទុកជាឯកសារបច្ចេកទេសសិល្បៈ
  • សម្របសម្រួលកម្មវិធីសិក្សាជាមួយ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសហការជាមួយអង្គការជាតិ និងអន្តរជាតិ លើមូលដ្ឋានការងារបណ្តុះបណ្តាល និងស្រាវជ្រាវបច្ចេកទេសសិល្បៈ ដើម្បីធ្វើការឲ្យកាន់តែប្រសើរឡើងនូវការអប់រំសិល្បៈ
  • ធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
  • ទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដាក់ដឹកនាំក្រសួងប្រគល់ជូន។