អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 24 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 226931 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8651152 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បាន​អនុញ្ញាត​ជូន លោក Christopher B.Montero ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​នៃ​សា​ធារណ​រដ្ឋ​ហ្វីលីពីន​ប្រ​ចាំក​ម្ពុជា ចូល​ជួប​សម្តែង​ការ​គួរ​សម

ថ្ងៃ ព្រហស្បតិ៍ ទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៥

កាល​ពីថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ២០១៥ វេលា​ម៉ោង​១៤.៣០​នាទី​រសៀល​ទៅ​នៅទីស្តីការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បាន​អនុញ្ញាត​ជូន លោក Christopher B.Montero ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​នៃ​សា​ធារណ​រដ្ឋ​ហ្វីលីពីន​ប្រ​ចាំក​ម្ពុជា ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ​ពាក់​ព័ន្ធ​នឹង​កិច្ច​សហប្រតិ​បត្តិ​ការ​វប្បធម៌ សំ​ដៅ​ធ្វើយ៉ាង​ណា​ឲ្យ​មាន​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ឡើង​រវាង​ប្រជា​ពល​រដ្ឋនៃប្រ​ទេស​ទាំងពីរ។

លោក​ជំទាវ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​សម្តែង​ការ​ស្វាគមន៍ និង​អរគុណ​ចំពោះ ការ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​សហ​ប្រតិ​បត្តិការវប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ និង​ខិត​ខំជម្រុញ​ឲ្យ​មាន​ការផ្លាស់​ប្តូរបទ​ពិសោធន៍​ទៅ​វិញ​ទៅមក​លើ​វិស័យ​វប្បធម៌ ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ និង​សង្ឃឹម​ថា នាពេល​ខាង​មុខ សកម្ម​ភាព​វប្បធម៌​​រវាង​ប្រទេស​ទាំង​ពីរនឹង​មាន​ការ​រីក​ចម្រើន​ឡើង​ជាលំដាប់៕

 

ព័ត៌មានផ្សេងៗ