អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 4 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 226507 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8650728 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កិច្ច​ប្រ​ជុំ​ការ​ងារ​ពង្រឹង​កិច្ច​សហប្រតិ​បត្តិ​ការ​ក្នុង​ភាព​ជា​ដៃ​គូ​ជា​មួយ​អង្គការ សមា​គម​សិល្បៈ

ថ្ងៃ សុក្រ ទី ០២ ខែ តុលា ឆ្នាំ ២០១៥

កាល​ពី​ថ្ងៃ​ទី​១៨​ខែ​កញ្ញា ឆ្នាំ២០១៥ វេ​លា​ម៉ោង​០៩​:០០​នាទី​ព្រឹក​ នៅ​បន្ទប់​ព្រះ​វិហារ​នៃ​ទី​ស្តី​ការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ មាន​បើក​កិច្ច​ប្រ​ជុំ​ការ​ងារ​ពង្រឹង​កិច្ច​សហប្រតិ​បត្តិ​ការ​ក្នុង​ភាព​ជា​ដៃ​គូ​ជា​មួយ​អង្គការ សមា​គម​សិល្បៈ​ក្រោម​អធិបតី​ភា​ព​ ឯកឧត្តម ហាប់ ទូច អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​បច្ចេក​ទេស​វប្ប​ធម៌​ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ឯកឧត្តម លោកជំទាវ ទីប្រក្សា ជំនួយ​ការ​ក្រសួង​លោក លោកស្រី អគ្គនាយករង ប្រធាន អនុ​ប្រ​ធាន​នាយ​កដ្ឋាន ប្រ​ធាន​អង្គ​ការ សមាគ​មន៍​សិល្បៈ​បាន​ប្រជុំ​ពិ​ភាក្សា​លើ​ការ​ងារ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ភាព​ជា​ដៃ​គូ​ជា​មួយ​អង្គ​ការ សមាគម​សិល្បៈ លើ​វិ​ស័យ​សិល្ប​ទស្សនីយ​ភាព ក្នុង​ការ​រៀប​ចំ​កម្មវិ​ធី​សម្តែង​សិល្ប​ទស្ស​នីយ​ភាព​ជូន​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរ​ជាតិ រៀង​រាល់​ចុង​សប្តាហ៍​នៅ​សាល​សន្និ​សីទ​ចតុ​ម្មុខ ក្នុង​គោល​បំណង​អភិ​វឌ្ឍ​វិស័យ​ទេស​ចរណ៍​ជាតិ​តាម​រយៈ​ទេស​ចរវប្ប​ធម៌ ដោយ​មាន​ការ​ចូល​រួម​សហការ​ពី​ក្រ​សួង​ទេស​ចរណ៍​ផង​ដែរ​៕

 

ព័ត៌មានផ្សេងៗ