អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 36 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 222348 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 237677 នាក់

ចំនួនអ្នកទស្សនា សរុប 8566796 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធី​ប្រគល់​ទទួល​សម្ភារៈ​ថត​ភាព​យន្ត​ជា​ជំនួយ​របស់​ក្រុម​ប្រឹក្សា​ភាព​យន្ត​កូរ៉េ

ថ្ងៃ អង្គារ ទី ៣០ ខែ មេសា ឆ្នាំ ២០១៣

   នា​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៣ នៅ​ស្ទូឌី​យោ​ថត​ភាព​យន្ត​ខេត្ត​កំពង់ស្ពឺ បាន​រៀប​ចំ​ពិធី ប្រគល់​ទទួល​សម្ភារៈ​ថត​ភាព​យន្ត​ជា​ជំនួយ​របស់​ក្រុម​ប្រឹក្សា​ភាព​យន្ត​កូរ៉េ​ នៃ​ក្រសួង​វប្បធម៌ ទេសចរណ៍ និង​កីឡា នៃ​សាធារណៈ​រដ្ឋ​កូរ៉េ ក្រោម​អធិប​តីភាព​ដ៏​ខ្ពង់​ខ្ពស់ ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្រ្តី ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង ឯកឧត្តម Kim Han Soo ឯក​អគ្គ​រដ្ឋ​ទូត​សាធារណៈ​រដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា។

  ក្នុង​នាម​រាជ​រដ្ឋា​ភិបាល​កម្ពុជា ឯកឧត្តម​រដ្ឋមន្រ្តី សូម​សម្តែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ក្រុម​ប្រឹក្សា​ភាព​យន្ត​កូរ៉េ​ ដែល​បាន​ផ្តល់​ជា​សម្ភារៈ​បំភ្លឺ​ថត ​ភាព​យន្ត​ដ៏​មាន​តម្លៃ​យក​មក​បំពាក់​និង​ប្រើ​ប្រាស់​ក្នុង​ស្ទូឌី​យោ​ថត​ភាព​យន្ត​កម្ពុជា។

 ស្ថិត​ក្នុង​ស្ថាន​ភាព​ដែល​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​វិត្តន៍​ឈាន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា សមិទ្ធិផល​នានា​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​ ក្នុង​នោះ​សមិទ្ធិផល​សំណង់​ស្ទូឌីយោ​ថត​ភាព​យន្ត​ក៏​បាន​កសាង​ឡើង សម្រាប់​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​ភាព​យន្ត​កម្ពុជា​ឲ្យ​មាន​និរន្តភាព​ផងដែរ៕

ព័ត៌មានផ្សេងៗ