អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 31 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 227785 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8648944 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

របាំគ្រុឌ

ថ្ងៃ ច័ន្ទ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៤

ក្នុង​ទេវ​កថា​ សត្វ​គ្រុឌ ​មាន​តួនាទី​ជា​ទីនាំង​ព្រះ​វិស្ណុ។ ដោយឡែក​នៅក្នុង​ការបង្កើត​ស្នាដៃ​របាំ​សហ​សម័យនេះ​តូ​អង្គ​សត្វ​គ្រុឌ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០៣ ដោយ លោកស្រី ហ៊ុន ប៉ែន​ ក្រោម​ការទទួល​ឥទ្ធិពល​ពី​សន្ធឹក​ស្គរខ្មែរ​ដែលមាន​ឈ្មោះថា ប្រគុំ​ស្គរ​វង់​ធំ មាន​ស្គរខ្មែរ​ចំនួនជាង ៧៨ ប្រភេទ​ដែល​បាន​បង្កើតឡើង​ដោយ ឯកឧត្តម ហ៊ុន សារិន នៅ​ឆ្នាំ១៩៩៧។ នៅ​ឆ្នាំ២០១០របាំ​នេះ​ត្រូវបាន​តម្លើង​ទៅជា​របាំ​រឿង​ដែលមាន​រយៈពេល​មួយ​ម៉ោង ១៥នាទី។ របាំ​រឿង​នេៈ​សំដែង​អំពី​ទំនាក់ទំនង​អន្តរ​ស្នេហា​រវាង​មនុស្ស​ជាមួយ​សត្វ​គ្រុឌ ដែល​បាន​ចោទ​បញ្ហា នូវ​រឿងរ៉ាវ​នៃ​ការ​ប្តូរផ្តាច់​តស៊ូក្នុង​ការស្វែងរក​អត្តសញ្ញាណ  សហការ និង​សេចក្តី​សេ្ន​ហា។ ការបដិសេធ​ន៏​មិន​ទទួលយក​នៃ​ភាពខុសគ្នា​របស់​មនុស្ស និង​សត្វ​គ្រុឌ បានធ្វើអោយ​សត្វ​គ្រុឌ​មានការ​បារម្ភ លាយឡំ​ដោយ​កំ​ហិ​ង ហើយ​ដែល​បញ្ហា​នេៈ  បានធ្វើអោយ​នាង​ឈ្លាត​ឆ្ងាយ​ពី​គូរ​ស្នេហ។ ភាព​ឯកោ ភាព​បែកបាក់​ផ្លូវចិត្ត និង​ក្តី​អស់​ស​ង្ឈឹ​មបានធ្វើអោយ​សត្វ​គ្រុឌ ចាប់ផ្តើម​ស្វែងរក​អត្តសញ្ញាណ​ខ្លួនឯង។ រឿងនេះ​បង្ហាញ​ពី​ទស្សនៈ​នៃ ភាពស្រដៀងគ្នា ប្រពៃណី​និង​ទំនៀម​ទំលាប់ និង​របៀប​រស់នៅ នាំអោយ​មនុស្ស​ជួបជុំគ្នា ក៏ប៉ុន្តែពេលខ្លះ​ពួកយើង​មិន​ទទួលយក អ្នក​ដ៏​ទៃ​ដោយសារ​ការបារម្ភ និង​ភាពភ័យខ្លាច​ដោយសារ​ភាព​ខុសគ្នា។

ព័ត៌មានផ្សេងៗ