អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 29 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 217738 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8652083 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

របាំរឿង "ទន្លេកោងមួយ"

ថ្ងៃ សុក្រ ទី ១១ ខែ កក្កដា ឆ្នាំ ២០១៤

ទស្សនៈ​របស់​អ្នកដឹកនាំ​រឿង

របាំ​រឿង “ទន្លេ​កោង​មួយ” គឺជា​ស្នាដៃ​សាកល្បង​មួយ​ក្រោម​ប្រធានបទ “ការ​ចងពៀរ​នាំមក​នូវ​សេចក្ដី​វិនាស”។ នាង​ខ្ញុំ​មាន​ចំណាប់អារម្មណ៍​លើ​រឿងនេះ ព្រោះថា​នាង​ខ្ញុំ​បានរស់នៅ​ក្រោម​សម័យ ប៉ុល ពត ពេល​វ័យ​កុមារ។ ក្រៅពី​ការអត់ឃ្លាន ការធ្វើការងារ​ដូច​មនុស្ស​ចាស់ នាង​ខ្ញុំ​ក៏បាន​បាត់បង់​លោកឪពុក​ម្នាក់ បងប្រុស​ពីរ​នាក់ និង​ញាតិសន្ដាន​ជាច្រើនរូប​ទៀត។ នាង​ខ្ញុំ​បាន​បាត់បង់​ផ្ទះសំបែង និង​ជីវភាព​ដ៏​ថ្លៃថ្នូរ​ដែល​លោកឪពុក និង​អ្នក​ម្ដាយ​នាង​ខ្ញុំ​បាន​សាង​រួមគ្នា​ក្នុង​កំឡុង​ទសវត្សរ៍ ៥០ និង ៦០។ ការឈឺចាប់ និង​គំនុំសងសឹក​តែងតែមាន​នៅក្នុង​ចិត្ត​នាង​ខ្ញុំ​ជានិច្ច។ សំណួរ​ដែល​តែងតែ​ចោទសួរ​នាង​ខ្ញុំ​រាល់ថ្ងៃ​នោះ​គឺ តើ​ត្រូវ​សងសឹក​ដោយ​របៀប​ណា?

នៅក្នុង​ឆ្នាំ ១៩៧៩ ពេលដែល​របប ប៉ុល ពត ត្រូវបាន​ផ្ដួលរំលំ​ដោយ​កងទ័ព​រណ​សិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងទ័ព​វៀតណាម ប្រជារាស្ត្រ​ខ្មែរ​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​វិលត្រឡប់​ទៅ​ស្រុកកំណើត​ខ្លួន​វិញ។ ពេលធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ ៥ ពី​ស្រុក​ប​វិល​មក​ស្រុក​ថ្មគោល​នៃ​ខេត្តបាត់ដំបង គ្រួសារ​នាង​ខ្ញុំ​បាន​ឈប់សម្រាក​ស្នាក់នៅ​ភូមិផ្សេងៗតាម​ដងផ្លូវ។ ថ្ងៃមួយ ពេល​គ្រួសារ​នាង​ខ្ញុំ​បាន​ស្នាក់នៅ​ភូមិ​មួយ​នោះ ក៏​ឮ​អ្នកភូមិ​ផ្អើល​ថា​កងទ័ព​វៀតណាម​បាន​ចាប់​ទាហាន ប៉ុល ពត ទាំង​នោះមក​កាត់ទោស​ដោយ​ខ្លួនឯង។ ពួកគេ​ក៏​ចង​ទាហាន​ទាំងនោះ​ជាប់​នឹង​ដើមឈើ​ហើយដោយ​ពួកគេ​មានការ​ឈឺចាប់​ខ្លាំងពេក ពួកគេ​ក៏​នាំគ្នា​យក​កាំបិត​កាប់​ទាហាន​ទាំងនោះ​ស្លាប់​អស់​ទៅ។ នាង​ខ្ញុំ​ពុំ​បានឃើញ​ដោយផ្ទាល់​ភ្នែក​ទេ ព្រោះ​មិន​ហ៊ាន​ទៅ​មើល តែ​តែង​សួរ​ខ្លួនឯង​ថា តើ​ខ្ញុំ​ត្រូវ​សងសឹក​ដូច​ពួកគេ​ដែរឬទេ? នាង​ខ្ញុំ​ដឹង​ខ្លួ​ង​ថា មិន​សងសឹក​ដូច​ពួកគេ​ឡើយ។ អញ្ចឹង​ថា​តើ​ត្រូវ​សងសឹក​របៀប​ណា​ទៅវិញ?

លុះ​ឆ្នាំ ១៩៨១ នាង​ខ្ញុំ​ក៏​ចូល​ហាត់រៀន​នៅ​សាលា​របាំ​នៃ​សាលា​វិចិត្រសិល្បៈ។ ពេលនោះ​នាង​ខ្ញុំ​បានឃើញ​ការប្រឹងប្រែង​អស់ពី​កាយ​ចិត្ត​របស់លោក​សាស្ត្រាចារ្យ ឆេង ផុន ដែលជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​វប្បធម៌ និង ព័ត៌មាន លោកយាយ​សាស្ត្រាចារ្យ ជា សាមី លោកយាយ​សាស្ត្រាចារ្យ សុ​ត សំអុន និង​លោកគ្រូ អ្នកគ្រូ​ជាច្រើន​ទៀត​ក្នុង​ការធ្វើ​ឲ្យ​រស់​ឡើងវិញ​នូវ​របាំ​បុរាណ និង​ទម្រង់​សិល្បៈផ្សេងៗទៀត ទើប​នាង​ខ្ញុំ​យល់ថា​ពួកគាត់​ក៏​ជា​ជនរងគ្រោះ​ហើយ​បាត់បង់​អ្វី​គ្រប់​យ៉ាងដូច​នាង​ខ្ញុំ​ដែរ តែ​លោក​បានប្រែក្លាយ​ការឈឺចាប់ និង​គុំនុំ​របស់លោក​ឲ្យ​ទៅជា​ថាមពល​ដ៏​ខ្លាំងក្លា​ដើម្បី​ថែរក្សា​សិល្បៈ​វប្បធម៌​ខ្មែរ​យើង។ អ្វីដែល ប៉ុល ពត បំបាត់ចោល​លោក​ធ្វើ​ឲ្យ​រស់​ឡើងវិញ​នេះហើយ​ជា​វិធី​សងសឹក​ដ៏​ប្រពៃ។

វីរៈភាព​របស់លោក​បាន​ផ្ដល់នូវ​កម្លាំងចិត្ត និង​ទស្សនៈវិស័យ​ដល់​នាង​ខ្ញុំ​ក្នុងការ​បង្ហាត់បង្រៀន​សិស្ស​ជំនាន់​ក្រោយ​នូវ​ស្នាដៃ​របាំចាស់ៗ ក៏ដូចជា​ខិតខំ​បង្កើត​ស្នាដៃថ្មីៗ ទាំង​តាម​លំនាំ​បែបបទ​បុរាណ និង​បែបបទ​សម័យ​ទំនើប ដោយ​ឈរលើ​ទស្សនៈ​ថា បុរាណ​ខ្ពង់ខ្ពស់​ថ្លៃថ្នូរ ទំនើប​ប្រកបដោយ​លក្ខណៈ​ជាតិ។ ការអភិរក្ស និង​ការអភិវឌ្ឍ​នៃ​វិស័យ​សិល្បៈ​វប្បធម៌ ត្រូវតែមាន​ដំណើរការ​ទៅមុខស្មើៗគ្នា ត្រូវតែ​បានទទួល​ការយកចិត្តទុកដាក់​ថែរក្សា​ឧបត្ថម្ភ និង​គោរព​ស្មើគ្នា។

“ទន្លេ​កោង​មួយ គឺជា​ស្នាដៃ​ដំបូង​ដែល​នាង​ខ្ញុំ​បាន​អញ្ជើញលោក​បណ្ឌិត ហ៊ឹម សុ​ភី និពន្ធ​បទ​ភ្លេង​ថ្មី​សម្រាប់ ឧបករណ៍ ភ្លេងបុរាណ​ខ្មែរ និង​លោក ពេជ្រ សុភាព រចនា​ចម្លាក់​ក្រពើ​ពីរធំៗ ដោយ​វ​ល្លិ៍​ផ្ដៅ​សម្រាប់​ស្នាដៃ​នេះ។ ព្រោះថា លោក​ទាំងពីរ​ជា​សិល្បៈករ​ខ្មែរ​ដ៏​ចំណាន ហើយ​បាន​ឆ្លងកាត់​សម័យ ប៉ុល ពត ក្នុង​វ័យ​កុមារ​ដូច​នាង​ខ្ញុំ​ដែរ។ នាង​ខ្ញុំ​ក៏បាន​អញ្ជើញ អ្នកស្រី សាន វណ្ណា​រី រចនា​សម្លៀកបំពាក់ លោក គង់ វ​ល័​ក្ខ រចនា​សម្ភារៈ​តុបតែង​ឆាក និង​អ្នករបាំ និង​តន្ត្រីករ​នៃ ក្រុម​សិល្បៈ​សុ​ភី​លីន ដែលជា​សិល្បៈករល្អៗឲ្យ​ចូលរួម​ដែរ។ ទោះបីជា​ពួកគេ​ពុំបាន ឆ្លងកាត់​សម័យ ប៉ុល ពត ក្ដី​តែ​ពួកគេ​មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​ប្រធានបទ​នៃ​រឿង​នេះដែរ។ ព្រោះថា​មោទនភាព​ព្រមទាំង​ទុក្ខវេទនា និង​ការឈឺចាប់​របស់​ខ្មែរ​ជំនាន់មុនៗក៏​ជា​ប្រភព​នៃ​អត្តសញ្ញាណ​នៃ ខ្មែរ​ជំនាន់​ក្រោយ​ដែរ។ ខ្មែរគ្រប់ៗជំនាន់​យ​ត្រូវតែ​ព្យាយាម​សាង និង​ពង្រីក​ភ្នំ មោទនភាព​ដោយ​សុច្ចរិត ឲ្យ​ធំ​ជាង​ភ្នំ​នៃ ទុក្ខវេទនា​ទើប​យើង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​យើង លើ​ជនជាតិ​យើង គោរព​គ្នា យកអាសារ​គ្នា ការពារ​គ្នា ទើប​ពិភពលោក​ឈប់​មើល​មក​យើង​ថា​ជា​ជនរងគ្រោះ​ទៀត ទើប​យើង​ឈប់​គិតថា​យើង​ជា​ជនជាតិ​អភ័ព្វ​ទៀត នោះ​កូនចៅ​យើង​មានមុខ មាន​ទឹកចិត្ត​ស្មើ​គេឯង​នៃ​ប្រទេសជិតខាង​នៃ​លោក​នេះ។

សុ​ភី​លីន ជាម-ស្សា​ភី​រ៉ូ

ព័ត៌មានផ្សេងៗ