អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 10 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 234422 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8639360 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធីហាត់​សម​សិល្បៈ​របស់​ក្រុម​និស្សិត​របស់​សាកល​វិទ្យា​ល័យ​ទាំង​១៣

ថ្ងៃ ពុធ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥ វេលា​ម៉ោង០៨:៣០នាទី​ព្រឹក​ទៅ នៅ​សាល​អង្គរវត្ត​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​ពិធី​ហាត់​សម​សិល្បៈ​របស់​ក្រុម​សិល្បៈ​និស្សិត​មកពី​សាកលវិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ  ក្រោម​អធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អគ្គនាយក លោក លោកស្រី​អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និង​សាស្ត្រាចារ្យ​ជំនាញ​សិល្បៈ ធ្វើការ​ត្រួតពិនិត្យ​និង​កែរ​លម្អ​ការសម្តែង​សិល្បៈ​របស់​ក្រុមនិស្សិត​មកពី​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ (BBU) និង​សាកលវិទ្យាល័យ​កម្ពុជា (UC) ដើម្បី​ត្រៀម​ប្រកួតប្រជែង​ក្នុង​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣មីនា លើក​ទី១៧ ឆ្នាំ២០១៥ នា​ថ្ងៃទី២៣ ខែកុម្ភៈ ដល់​ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ នៅ​សាលសន្និសីទ​ចតុម្មុខ រាជធានី​ភ្នំពេញ៕

ព័ត៌មានផ្សេងៗ