អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 18 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 364691 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8655525 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ព្រឹត្តិ​ការណ៍​វប្បធម៌​ ស្ដីពី ការ​អប​អរ​សាទរ​នៃ​ការ​ដាក់​បញ្ចូល​របាំ​ព្រះរាជ​ទ្រព្យ និង ល្ខោន​ស្រមោល​ស្បែក​ធំ ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ

ថ្ងៃ សៅរ៍ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

     ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សហការ​ជាមួយ ក្រសួង​ទេសចរណ៍​ ក្រសួង​ព័ត៌មាន  ​សាលា​ខេត្ត​សៀម​រាប និង ភូមិ​វប្បធម៌​កម្ពុជា បាន​រៀប​ចំ​ព្រឹត្តិការណ៍​វប្បធម៌ ស្ដីពី​ការ​អបអរ​សាទរ​នៃ​ការ​ដាក់​បញ្ចូល​របាំ​ព្រះ​រាជ​ទ្រព្យ (របាំ​ក្បាច់​បុរាណ​ខ្មែរ) និង​ល្ខោន​ស្រមោល​ស្បែក​ធំ ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ នៅ​ភូមិ​វប្បធម៌​កម្ពុជា​ខេត្តសៀមរាប ចាប់​ពី​ថ្ងៃ​ទី​៣០-៣១ ខែ​ធ្នូ ឆ្នាំ​២០១១ ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១២។ ពិធី​អបអរ​សាទ​នេះ ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ ធ្លាប់​ធ្វើជា​រៀង​រាល់​ឆ្នាំ ​តែ​នៅ​ឆ្នាំ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ជាង​បណ្ដា​ឆ្នាំមុនៗ ក្នុង​គោល​បំណង​លើក​ស្ទួយ​ថែរ​ក្សា ស្នា​ដៃ​ឯក​របស់ ដូន​តា​យើង​បាន​បន្សល់​ទុក ជា​ពិសេស​ត្រូវ​បាន ពិភព​លោក​ទទួល​ស្គាល់​ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​។

របាំ​ព្រះរាជ​ទ្រព្យ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​វប្បធម៌​អរូបីនៃ​មនុស្ស​ជាតិ​កាលពី​ឆ្នាំ​២០០៣​ និងល្ខោន​ស្រមោល​ស្បែក​ធំ​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ឆ្នាំ​២០០៥។ ជា​មួយ​នឹង​ព្រឹត្តិការណ៍​អបអរ​នេះ​ក៏​មាន​ការ​សម្ដែង​របាំ​ក្បាច់​បុរាណ ល្ខោន​ស្រមោល​ស្បែក​ធំ ពិធី​បង្ហាញ​ម្ហូប និង​បង្អែម​ខ្មែរ ពិធី​បង្ហាញ​ទម្រង់​ព្រះ​ភូមិ​ខ្មែរ និង​ពិព័រណ៍​ផលិត​ផល​ក្នុង​ស្រុក ដែល​មាន​ការ​ចូល​រួម​សម្ដែង ដោយ​ក្រុម​សិល្បៈ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង តារា​ចំរៀង​ដ៏​ល្បីៗ ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ជូន​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ទស្សនា​កំសាន្ត៕

ព័ត៌មានផ្សេងៗ