អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 31 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 220539 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 237677 នាក់

ចំនួនអ្នកទស្សនា សរុប 8564673 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធី​បិទ​មហោ​ស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាសកល​លើកទី២ ឆ្នាំ២០១១

ថ្ងៃ ពុធ ទី ២១ ខែ ធ្នូ ឆ្នាំ ២០១១

   ពិធី​បិទ​មហោ​ស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាសកល​លើក​ទី២ ឆ្នាំ២០១១ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ សាល​មហោ ស្រព នៃ​មជ្ឈម​ណ្ឌល​សនិ្នបាត និង​ពិព័រណ៍​កោះពេជ្រ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

  ដោយ​មាន​ការ​គាំទ្រ​ពី​សម្តេច​តេជោ នាយក​រដ្ឋមន្រ្តី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជាក្រសួង​វប្បធម៌​ និង វិចិត្រ​សិល្បៈ សហការ​ជា​មួយ​ក្រសួង​ព័ត៌មាន ក្រសួង​ទេស​ចរណ៍​បាន​ប្រារព្ធ​ធ្វើ​មហោ​ស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សកល​លើក​ទី​២ នេះ នៅ​រាជធានី​ភ្នំពេញ​ចាប់ ពី​ថ្ងៃ ១១ ដល់ ២១ ខែធ្នូ ឆ្នាំ​២០១១។ មហោ​ស្រព​សិល្បៈ នេះ ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​សប្បុរស​ជន​ជា​ក្រុមហ៊ុន​ឯក​ជន​នានា​ មាន​ជា​អាថ៍ ធនាគារ​កាណាឌីយ៉ា ទូរទស្សន៍​បាយ័ន ទូរស័ព្ទ Beeline ក្រុម​ហ៊ុន​ស្រាបៀរ​កម្ពុជា​ សណ្ឋាគារ និង​ក្លឹប ណា​ហ្គាវឺល។ល។

   ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្រ្តី ក្រសូង​វប្បធម៌ និង វិចិត្រ​សិល្បៈ និង​ជា​ប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង​រៀប​ចំ មហោ​ស្រព​បាន​ជម្រាប​ជូន​ដល់​អង្គ​ពិធី​ថា៖ ដើម្បី​ឲ្យ​ការ​ប្រឡង​នេះ​មាន​សុក្រឹត និង​មាន​ភាព​រលូន គណៈ​កម្មការ បាន​រៀប​ចំក្រុម​បច្ចេកទេស​មេប្រយោគ​សម្រាប់​ពិនិត្យ​វិនិច្ឆ័យ​ផ្តល់​ពិន្ទុ​ចំនួន​ពីរទៀត៖

    ១. ក្រុម​ប្រឹក្សា​ភិបាល​មេ​ប្រយោគ មាន​ភារកិច្ច​តាម​ដាន​សមត្ថភាព​បេក្ខជន​ម្នាក់ៗ​ឲ្យ​បាន​ល្អិត​ល្អន់​បន្ថែម និង​ពិនិត្យ​សម្រេច​លើ​បញ្ហា​ផ្សេងៗ​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ផ្តល់​ពិន្ទុ​មិន​ប្រ​ក្រតី​ណាមួយ របស់​មេ​ប្រយោគ​ផ្តល់​ពិន្ទុ។

    ២. មេ​ប្រយោគ​ផ្តល់​ពិន្ទុ​នៅ​ថ្ងៃ​ប្រឡង គឺ​ផ្តល់​ពិន្ទុ​ផ្នែក​ចម្រៀង​សម័យ​មាន​ចំនួន​៥រូប និង មេ​ប្រយោគ​ផ្តល់​ពិន្ទុ​ផ្នែក​ចម្រៀ​បុរាណ​មាន​ចំនួន​៥រូប។ ការ​រៀប​ចំ​ក្រុម​បច្ចេកទេស ដល់​ទៅ​ចំនួន​ពីរ​បែប​នេះ គឺ​ដើម្បី​ឲ្យ​ការ​ប្រឡង​ទទួល​បាន​នូវ​លទ្ធផល​ជា​ផ្លែ​ផ្កា​ប្រកប​ដោយ​សុក្រិតភាព និង​ភាព​សម្រិត​សម្រាំង​ដែល​មាន​គុណភាព។

   ក្នុង​នាម ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ចាត់​ទុក​មហោ​ស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សកល​នេះ​ ជា​ព្រឹត្តិការណ៍​វប្បធម៌​ដ៏មាន​សារៈសំខាន់​ ដែល​អាច​រួម​វិភាគ​ទាន​ដោយ​ផ្ទាល់​ដល់​ការ​ងារ​អភិរក្ស​ និង​អភិវឌ្ឍន៍​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​ជាតិ​ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ បានមាន​ប្រសាសន៍​បន្ថែមទៀត​ថា តាម​រយៈ​ការ​សម្រិត​សម្រាំង​ប្រឡង​ជ្រើស​រើស​ក្នុង​មហោ​ស្រព​នេះ ជ័យ​លាភី​ទាំង​អស់​នឹង​ទទួល​បាន​នូវ​ឱកាស​ចូល​ប្រឡូក​វិស័យ​សិល្បៈ​ចម្រៀង ក៏​ដូច​ជា​ចូល​រួម​បម្រើ​ឱ្យ​វិស័យ​ទេស​ចរណ៍​វប្បធម៌​ផង​ដែរ។

   លទ្ធផល​ដែល​យើង​ទទួល​បាន​នៅ​ថ្ងៃនេះ គឺ​មាន​អត្ថន័យ​មិន​ត្រឹម​តែ​ជា​ការ​ផ្តល់​នូវ​ពាន​រង្វាន់​ជូន​ជ័យ​លាភី​នៅ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ការ​បង្ហាញ​នូវ​ផលិត​ផល​វប្បធម៌​ថ្មីៗ​របស់​សិល្បៈ​ចម្រៀង​ខ្មែរ​ទៀត​ផង។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សង្ឃឹម​យ៉ាង​មុត​មាំ​ថា សមិទ្ធផល​ទាំង​នេះ​នឹង​អាច​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ក៏​ដូច​ជា​រួម​ចំណែក​លើក​កម្ពស់​កិត្យា​នុភាព​និង​តម្លៃ​វប្បធម៌​របស់​ជាតិ​យើង តាម​រយៈ​រូប​ភាពសិល្បៈ​ដើម្បី​សិល្បៈ សិល្បៈ​ដើម្បី​ការ​អប់រំ សិល្បៈ​ដើម្បី​ភាព​រីករាយ សិល្បៈ​ដើម្បី​ការ​អភិវឌ្ឍ សិល្បៈ​ដើម្បី​ផល​កម្រៃ និង​សិល្បៈ​ដើម្បី​វប្បធម៌​សន្តិភាព។

   ក្នុង​ន័យ​នេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​សូម​គាំទ្រ និង​ជំរុញ​ឱ្យ​មាន​សកម្មភាព​រៀប​ចំ​និង​បង្កើត​ទីផ្សារ​វប្បធម៌​សម្រាប់​បម្រើ​ភ្ញៀវ​ទេសចរណ៍ នៅ​ទូទាំង​ប្រទេស​ឱ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង ដើម្បី​ទាញ​យក​ផល​កម្រៃ​មក​ទ្រទ្រង់​ជីវភាព​ប្រជាពលរដ្ឋយើង ក៏​ដូច​ជា​រួម​ចំណែក​លើក​កម្ពស់​តម្លៃ​សិល្បៈ​វប្បធម៌​និង​កិត្យា​នុភាព​ជាតិ​ឱ្យ​ស្រប​តាម​គោល​ដៅ "កម្ពុជា៖ ព្រះ​រាជា​ណាចក្រ​នៃ​វប្បធម៌” រួម​ជា​មួយ​នឹង​យុទ្ធសាស្ត្រ​ទេសចរណ៍ "កម្ពុជា៖ ព្រះ​រាជា​ណាចក្រ​អច្ឆរិយៈ”។ ដូច្នេះ ការ​រៀប​ចំ​ឱ្យ​មាន​ទីផ្សារ​វប្បធម៌​នេះ​ឡើង គឺ​ពិត​ជា​មាន​ភាព​ចាំ​បាច់​និង​សារៈ​សំខាន់​ណាស់ សម្រាប់​ប្រទេស​កម្ពុជា​ដែល​មាន​សក្តានុ​ពល​ទេស​ចរណ៍​ដ៏សម្បូរ​បែប ទាំង​ផ្នែក​ទេសចរណ៍​ធម្មជាតិ និង​ទេសចរណ៍​បេតិក​ភណ្ឌ​វប្បធម៌៕

ព័ត៌មានផ្សេងៗ