អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 16 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 234690 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8639628 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

សិ​ក្ខា​សា​លា​ក្រោម​ប្រ​ធាន​បទ​ សុ​វត្ថិ​ភាព​រមណី​យដ្ឋាន​បេតិ​កភណ្ឌ​វប្ប​ធម៌

ថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៦

ក្រ​សួង​វប្ប​ធម៌​និង​វិ​ចិត្រ​សិល្បៈ បាន​សហ​ការ​ជា​មួយ​ស្ថាន​ទូត​អា​មេរិក​ប្រ​ចាំ​រាជ​ធា​នី​ភ្នំ​ពេញ​រៀប​ចំ​សិក្ខា​សា​លា​ក្រោម​ប្រ​ធាន​បទ​​“សុវត្ថិ​ភាព​រមណីយ​ដ្ឋាន​បេ​តិ​កភណ្ឌ​វប្ប​ធម៌” ដើ​ម្បី​កាត់​បន្ថយ​អំ​ពើ​ចោរ​កម្ម​ និង​ការ​​បាត់​​បង់​​សម្បត្តិ​​វប្ប​ធម៌។ សិក្ខា​សា​លា​នេះ​បាន​ប្រារ​ព្ធ​ចំ​នួន​២​លើក​ប្រ​កប​​ដោយ​លទ្ធ​ផល​ផ្លែ​ផ្កា​:លើក​ទី១​កាល​ពី​ថ្ងៃ​ទី​២១ ដល់​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ទី​ស្តី​ការ​ក្រសួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ និង​លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៦ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​មាន​សិក្ខា​កាម​សរុប​ជាង​​៥០​​នាក់​បាន​ចូល​រួម ក្នុង​នោះ​មាន​ មន្ត្រី​ជំ​នាញ​អញ្ជើញ​មក​ពី​មន្ទីរ​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ចំនួន​២១ និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​នា​នា។​ សិក្ខា​សា​លា​នេះ​ផ្តោត​សំ​ខាន់​ទៅ​លើ​ការ​បណ្តុះ​​​បណ្តាល​ធន​ធាន​មនុស្ស​ក្នុង​កិច្ច​ការ​ពារ ថែ​រក្សា​សុវត្ថិ​ភាព​តាម​រមណីយ​ដ្ឋាន​វប្ប​ធម៌​ទាំង​ឡាយ​ក្នុង​ប្រទេស​កម្ពុ​ជា ដើម្បី​រួម​ចំ​ណែក​កាត់​បន្ថយ​អំ​ពើ​ចោរ​កម្ម​ និង​ការ​​បាត់​​បង់​​មរត​ក​វប្ប​ធម៌។

កម្មវិធីនៃសិក្ខាសាលា

              ក-រាជធានីភ្នំពេញ

ថ្ងៃទី១

                  នៅ​ព្រឹក​ថ្ងៃ​ទី​២១​ខែ​ធ្នូ​ឆ្នាំ​២០១​៥​អង្គ​សិក្ខា​សា​លា​បាន​ចាប់​ផ្តើម​នៅ​វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក​ដោយ​មាន​សុន្ទ​រក​ថាស្វា​គមន៍​របស់​ឯកឧត្តមប្រាក់សុណ្ណារ៉ា អគ្គ​នាយ​កបេតិ​កភណ្ឌ។ បន្ទាប់​មក​​​ចំ​ណាប់​អា​រម្មណ៍​​ដោយ​ លោក​ Jay Raman លេខា​ទូត​នៃ​ស្ថាន​ទូត​អា​មេ​រិក​ប្រ​ចាំ​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​និង​សុន្ទរ​កថា​បើក​អង្គ​សិក្ខា​​សា​លា​​ដោយ​ ឯកឧត្តម ជុច ភឿន រដ្ឋ​លេខា​ធិ​ការ  និង​ជា​តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក​ជំ​ទាវ​រដ្ឋមន្ត្រី នៃ​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ។

បន្ទាប់​ពី​ការ​ថ្លែង​សុន្ទរ​កថា​បើក​រួច​មក ក៏​មាន​ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក​សាស្រ្តា​ចារ្យ និង​អ្នក​ជំ​នាញ ​ដូច​ជា៖

-​លោកសាស្រ្តាចារ្យ ArthurAKingsbury បាន​ធ្វើ​បទ​បង្ហាញ​ទាក់​ទង​នឹង​គោល​គំ​និត​នៃ​សុវត្ថិ​ភាព​និង​ការ​កាត់​បន្ថយ​អំ​ពើ​ចោរ​កម្ម​នៃ​សម្បត្តិ​វប្បធម៌​ដែល​ជា​មូល​ដ្ឋាន​គ្រឹះក្នុ​ង​ការ​ចាប់​យក​នូវ​ចំ​ណុច​បន្ត​បន្ទាប់​ហើយ​​លោក​សាស្រ្តា​ចារ្យ​​ក៏​បាន​បង្ហាញ​ពីរ​បៀប​ក្នុង​ការ​ប្រើ​ប្រាស់​ឧបករណ៍ សម្ភារៈ ដែល​ទាក់​ទង​សុវត្ថិ​ភាព​និង​បាន​ផ្តល់​ឱ​កាស​ឱ្យ​សិក្ខា​កាម​អនុ​វត្ត​ផ្ទាល់​ផង​ដែរ។ លើស​ពី​នេះ លោក​ក៏​បាន​បង្ហាញ​ពីវិ​ធាន​ការណ៍​បង្ការ​មួយ​ចំ​នួ​នៈ​សោរ​ទ្វារ​និង​ដែក​ចម្រឹង​និង​បញ្ហា​សុវត្ថិ​ភាពៈ​អំ​ពើចោរ​កម្ម, ការ​បំ​ផ្លាញ​(វត្ថុ​បុរាណ​)​និង​ការ​លួច។ល។ ដោយ​សិក្សា​អំ​ពី​និ​យម​ន័យ​និង​សេចក្តី​ណែ​នាំ​ជា​ទូ​ទៅ​នៃ​ប្រព័ន្ធ​ប្រកាស​អាសន្ន។

-លោក គង់ វីរៈ  ប្រ​ធាន​នាយ​កដ្ឋាន​សារ​មន្ទីរ​បាន​ធ្វើប​ទបង្ហាញ​ស្តី​ពី​កា​រ​វាយ​តម្លៃ​នៃ​វត្ថុ​បុ​រាណ​ការ​ធ្វើ​និទស្សន៍​តម្លៃ​នៃ​សមុច្ច័យ​សារមន្ទី​រនិង​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​អភិរក្ស​សារ​មន្ទីរ។

ថ្ងៃទី២

-លោក ផាន់ ណាឌី ប្រ​ធាន​នាយ​កដ្ឋាន​បុរាណ​វត្ថុ​ធ្វើ​បទ​បង្ហាញ​ទាក់​ទង​នឹង​ការ​ធ្វើ​បញ្ជី (កា​តា​ឡុក) ផ្តោត​សំ​ខាន់​លើ​ចំណុច​សំ​ខាន់​២​គឺ​វត្ថុ​(សមុច្ច័យ) និង​ស្ថានី​យបុ​រាណ​(វិធី​សាស្ត្រ​និង​សារៈ​ប្រ​យោជន៍) និង​ការ​​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​តាម​រយៈ​ស្លាក​ព័ត៌​មាន, ប័ណ្ណ​ប្រ​កាស, ប័ណ្ណ​ផ្សព្វ​ផ្សាយ​និង​សម្ភារៈ​ផ្សេងៗ។

-លោក វឿន វុទ្ធី ប្រ​ធាន​នាយ​កដ្ឋាន​បុរាណ​វិទ្យានិង​បុ​រេ​ប្រ​វត្តិ​វិទ្យា​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​តើ​កត្តា​អ្វី​ខ្លះ​​ដែល​ធ្វើ​ឱ្យ​ស្ថានីយ​បុ​រាណ​មាន​សុ​វត្ថិ​ភាព?

-លោក ស្រីសាស្រ្តាចារ្យ Lauri បាន​លើក​ឡើង​ពី​កិច្ច​ការ​ពារ​ដោយ​ផ្តោត​លើ​វិ​ធី​ការ​ពារ​សុ​វត្ថិ​ភាព​មួយ​ចំ​នួន។

ថ្ងៃទី៣

-លោក ច័ន្ទ វិត្ថារ៉ុង អនុ​ប្រ​ធាន​នាយក​ដ្ឋាន​គាំ​ពារ​និង​អភិរក្ស​សំ​ណង់​បុ​រាណ​បាន​បង្ហាញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​កិច្ច​គាំ​ពារ​និង​អភិ​រក្ស​សំណង់​បុរាណ​ដោយ​ផ្តោត​សំ​ខាន់​លើ​ការ​អភិ​រក្ស​ប្រា​សាទ​និង​វត្ត​បុរាណ។

-លោក ស្រីសាស្រ្តាចារ្យ Lauri បង្ហាញ​អំពី​ចោរ​កម្ម​ផ្ទៃ​ក្នុង​និង​វិ​ធី​សាស្រ្ត​សម្រាប់​បង្កា​រអ្នក​ទទួល​ខុស​ត្រូវ​។​ក្នុង​នោះ​អ្នក​ទទួល​ខុស​ត្រូវ​៖ត្រូវ​តែ​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ការណ៍​ក្នុង​ការ​រក​ដំ​ណោះ​ស្រាយ​សម​ស្រប​តាមរយៈ​កិច្ច​អន្តរាគមន៍​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ស្ថាន​ការណ៍​ឱ្យ​បាន​ប្រ​សើរ​។បន្ទាប់​ពី​នោះ​​លោក​​ស្រី​ក៏​បាន​លើក​ឡើង​ពី​អព្យា​ក្រឹត្យ​ភាព/ធម្មជាតិៈ​ការ​បំ​ភ្លឺ​ក៏​ជា​ផ្នែក​មួយក្នុង​ការ​រួម​ចំ​ណែក​ការពារ​សន្តិ​សុខ។

          ថ្ងៃទី៤

-លោក ស្រីសាស្រា្តចារ្យ  Lauri បាន​លើក​យក​នូវ​បញ្ហា​សុវ​ត្ថិភាព​រមណីយ​ដ្ឋាន​បេតិ​កភណ្ឌ​ពី​ព្រោះ​បញ្ហា​ទាំង​នោះ​កើត​មក​ពីកត្តា​ពីរ​សំ​ខាន់​គឺៈ​កត្តា​មនុស្ស​និង​កត្តា​ធម្មជាតិ​។​គាត់​ក៏​បាន​បង្ហាញ​ពី​សុ​វត្ថិ​ភាព​​រមណីយ​ដ្ឋាន​បេតិ​កភណ្ឌ​តាម​រយៈ​ការ​វិភាគ​លើ​បទ​ល្មើស​ផ្សេងៗ​នៅ​តាម​បណ្តា​ប្រ​ទេស​មួយ​ចំនួ​ននិង​ធ្វើ​ការ​ជ្រើស​រើស​វិ​ធាន​​ការ​ការ​ពារ​ទៅ​តាម​ស្ថាន​ភាព​សង្គម និង​ភូមិ​សាស្រ្ត​។ នៅ​​ថ្ងៃ​​ដដែល​វេលា​ម៉ោង​១៣:០០​រសៀល​សិក្ខា​កាម​ទាំង​អស់​​ត្រូវ​បែង​​ចែក​​ជា​៦​ក្រុម​ដោយ​ចុះ​ទៅ​អង្កេត​ទី​តាំង​ដូច​ខាង​ក្រោម​៖

១.បណ្ណា​ល័យ​ជាតិ                      ២.សារ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង                   ៣.សារ​មន្ទី​រជាតិ​                        ៤.វត្តភ្នំ         

៥.សាក​លវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ              

៦.ក្រុម​ពិសេស​ជាក្រុម​មើល​ការខុស​ត្រូវ​លើ​ក្រុម​ទាំង៥។

          ថ្ងៃទី៥

   នៅ​ព្រឹក​វេលា​ម៉ោង​៨:៣០​នាទី​ក្រុម​នី​មួយៗ​នៅ​តែ​បន្ត​ការ​ងារ​របស់​ខ្លួន​នៅ​ក្នុង​ថ្នាក់ និង​រៀប​ចំ​បញ្ចប់​ការ ងារ​​ដើម្បី​ត្រៀម​ធ្វើ​បទ​បង្ហាញ។ រ​សៀល​ម៉ោង​១៥:០០​នាទី ក្រុម​ទាំង​អស់​ត្រូវ​ឡើង​ធ្វើ​បទ​បង្ហាញ​ដើម្បី​ពន្យល់​អំពី ស្ថាន​ភាព​​ទី​តាំង​ដែល​​ពួក​គាត់​បាន​ចុះ​ទៅ​។ ​នៅ​វេលា​ម៉ោង​១៧:០០នាទី ប្រ​កាស​បិទ​កម្ម​វិធី និង​ចែក​វិញ្ញា​បន​បត្រ​ជូន ដល់​សិក្ខា​កាម ក្រោម​អធិប​តី​ភាព​ឯកឧត្តម ប្រាក់ សុណ្ណារ៉ា អគ្គ​នាយ​កបេតិ​កភណ្ឌ។

ខ-បន្ទាយមានជ័យ

          ថ្ងៃទី១

   នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០១៦ អង្គ​សិក្ខា​សា​លា​បាន​ចាប់​ផ្តើម​នៅ​វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក​ក្រោម​​អធិ​បតី​ភាព​ឯកឧត្តម ប្រាក់ សុណ្ណារ៉ា អគ្គ​នាយក​បេតិ​កភណ្ឌ។ បន្ទាប់​ពី​ការ​ថ្លែង​សុន្ទរ​កថា​បើក​រួច​មក ក៏​ដូច​ជា​​នៅ​​ភ្នំពេ​ញ​ដែរ លោក​សាស្រ្តា​ចារ្យ Arthur AKingsbury និង លោកគង់ វីរៈ​ បាន​ធ្វើ​បទ​បង្ហាញ​លើប្រ​​ធាន​បទ​​ដដែល។

          ថ្ងៃទី២

-លោក គឹម សុធិន ប្រ​​ធាន​នាយក​ដ្ឋាន​គាំ​ពារ​និង​អភិរ​ក្សសំ​ណង់​បុ​រាណ​ធ្វើ​បទ​បង្ហាញ​ស្តីពី​​ការ​ងារ​គាំ​ពារ​និង​អភិរក្ស​សំណង់​បុរាណ​ និង​បញ្ហា​ប្រ​ឈម​នា​នា។ បន្ទាប់​មក លោក វឿន វុទ្ធី ប្រ​ធាន​នាយក​ដ្ឋាន​បុរាណ​វិទ្យា​និង​បុរេ​ប្រវ​ត្តិវិទ្យា​លោក ច័ន្ទ វិត្ថារ៉ុង អនុ​ប្រធាន​នាយក​ដ្ឋាន​គាំ​ពារ​និង​អភិ​រក្ស​សំ​ណង់​បុរាណ​​និងលោកស្រីសាស្រ្តាចារ្យ  Lauri បាន​លើក​ឡើង​ពី​ប្រ​ធាន​បទ​ដ​ដែល​ដូច​នៅ​ភ្នំ​ពេញ។

-លោក ហេង សុផាឌី អគ្គ​នាយក​រង​បេតិ​កភណ្ឌ​បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​កិច្ច​ការ​ពារ​ស្ថានី​យបុ​រាណ​​នៅព្រះ​រាជាណា​ចក្រ​កម្ពុ​ជា​បញ្ហា​ប្រ​ឈម ដំ​ណោះ​ស្រាយ និង​វិ​ធាន​ការណ៍​កាត់​បន្ថយ​ហា​និភ័យ​ដល់​ស្ថានីយ​បុរាណ។

-លោកសាស្រ្តាចារ្យ ​Arthur បាន​បង្ហាញ​ពី​សារ​ធាតុ​និង​ការ​ផលិតកញ្ចក់​ព្រម​ទាំង​សិក្សា​ពី​ប្រ​ភេទ​​កញ្ចក់​មួយ​ចំនួន​ដែល​អាច​ការ​ពារ​សុវត្ថិ​ភាព​សម្បត្តិ​វប្ប​ធម៌​និង​វិធី​សាស្ត្រ​ក្នុង​ការ​ជ្រើស​រើស​ប្រ​ភេទ​កញ្ចក់​ដែល​មាន​​គុណ​ភាព​​ល្អ។ មេ​រៀន​នេះក៏​បាន​បង្ហាញ​នៅក្នុង​សិក្ខា​សាលា​នៅរាជ​ធានីភ្នំពេញ​ដែរ។

          ថ្ងៃទី៣

-លោក ផាន់ ណាឌី ប្រ​ធាន​នាយ​កដ្ឋាន​បុរាណ​វត្ថុ​និងលោក​ស្រីសាស្រ្តាចារ្យ​ Lauri បាន​ពន្យល់​ដល់​ សិក្ខា​កាមទាំ​ងអស់​លើប្រធា​នបទ​ដដែល​ដូច​ដែល​គាត់​បាន​បង្ហាញ​នៅភ្នំពេញ។

          ថ្ងៃទី៤

កម្ម​វិធី​ថ្ងៃទី៤​នៅ​បន្ទាយ​មាន​ជ័យ​ក៏មិន​ខុស​ពីថ្ងៃ​ទី៤​នៅភ្នំពេញ​ដែរ​។លោក​ស្រីសា​ស្រា្តចារ្យ Lauri បាន​លើក​យក​នូវបញ្ហា​សុវត្ថិ​ភាព​រមណីយ​ដ្ឋាន​បេតិកភណ្ឌ​ហើយ​នៅវេ​លាម៉ោង១៣:០០នាទី សិក្ខា​កាម​ទាំង​អស់​​បាន​​បែង​​ចែក​​ជា​៩ក្រុ​មចុះទៅ​ទីតាំង​ដូចខាងក្រោម​៖

​១.សារ​មន្ទីរខេត្ត  ២.សារមន្ទីរ​ស្វាយចេ​ក ៣.សារ​មន្ទីរ​ភូមិ​ស្នាយ

៤A.ប្រាសា​ទបន្ទាយ​ឆ្មារ  ៤B.ផ្នូរ​បុរាណ             

៤C.ប្រា​សាទ​យាយ​គុំ  ​​  និង​ប្រាសាទ​តាអឹម​៤D.ប្រាសាទ​តាព្រហ្មនិ​ងតាផ្លាំង                  ៤E.អង្គភាព​នគរបាលការ​ពារបេតិ​កភណ្ឌ  

​៤F​.ក្រុមស​ង្ខេប​រ​បាយការណ៍​(វាយត​ម្លៃលើបទ​បង្ហាញ​របស់​ក្រុមនីមួយៗ​ដែល​ខ្វះ​ចន្លោះ)។

          ថ្ងៃទី៥

   នៅព្រឹ​កថ្ងៃទី​០៨​ខែ​មករា​ឆ្នាំ២០១៦​វេលា​ម៉ោង៨:៣០​នាទី​ព្រឹក​ក្រុម​មួយ​ចំនួ​នដែល​បាន​ចុះ​​អង្កេត​​និងវិភាគ​ស្វែង​យល់​ពីសុវត្ថិ​ភាព​តាមរមណីយ​ដ្ឋាន​គោល​ដៅរួច​ហើយ​បាន​រៀប​ចំ​សរសេរ​របាយ​ការណ៍​សង្ខេប។​ចំពោះ​ក្រុម​មួយ​ចំនួន​ដែលមិ​នទាន់​បាន​បញ្ចប់​ក៏​បាន​ចុះ​បន្ត​ទៀត​ដើម្បី​បញ្ចប់​និង​ត្រៀម​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​។បន្ទាប់​ពី​ក្រុម​នី​មួយៗ​ធ្វើ​បទ​បង្ហាញ​រួច​ក្រុម​សរុ​បរ​បាយការណ៍​បាន​ធ្វើសេច​ក្តី​សរុប​និងវាយ​តម្លៃបញ្ចប់។

   នៅ​ពេល​រសៀល​ម៉ោង​១៧:០០​​ថ្ងៃ​ដដែល​ប្រកាស​បិទ​អង្គ​សិក្ខា​សាលា​ក្រោម​អធិបតី​ភាព​​ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា អគ្គ​នា​យក​បេ​តិ​កភណ្ឌ​លោកស្រី ញឹម ភក្តី តំ​ណាង​ស្ថាន​ទូត​អាមេរិក​ប្រ​ចាំ​នៅ​រាជ​ធានី​ភ្នំពេញ​និង​ថ្លែង​សុន្ទ​រកថា​បិទ​ដោយ​លោកជំទាវ ប៉ុក ណាឌី អភិ​បាល​រង​ខេត្តប​ន្ទាយ​មាន​ជ័យ​។ជា​កិច្ចបញ្ចប់​គណៈ​អធិបតី​​ទាំង​អស់អ​ញ្ជើញជាកិ​ត្តិយស​ចែកវិញ្ញា​បនបត្រ​ជូនដល់​សិក្ខាកាម និង​ថត​រូប​រួម​គ្នាជាអនុស្សាវ​រីយ៍។           

   សន្និដ្ឋានៈ

                  សិក្ខា​សាលា​នេះរៀ​បចំ​ឡើងក្នុង​​គោល​បំណង​​ឲ្យ​សិក្ខា​កាម​ទាំង​អស់​ចេះវិ​ភាគ និង​វិនិច្ឆ័យ​លើក​ត្តា​ផ្សេងៗ​ដែល​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​សន្តិសុខ​សុវត្ថិ​ភាពរ​មណីយ​ដ្ឋាន និង​អាច​ជ្រើស​រើស​នូវ​វិធី​សាស្រ្ត​ដ៏ត្រឹមត្រូវមួ​យក្នុងការ​ការពា​រនិងអភិរក្សរមណីយ​ដ្ឋាន​ក្នុង​តំបន់​របស់​ខ្លួន ព្រម​ទាំង​សម្រាប់​ការ​កសាង​នូវ​សមត្ថ​ភាព​ផ្សេងៗ។ ទន្ទឹម​នឹង​នេះ ពួក​គាត់​អាច​យកចំ​ណេះ​ជំ​នាញ​ដែល​គាត់​ទទួល​បាន​ទៅ​អនុវត្ត​ផ្ទាល់​ក្នុង​ភារ​កិច្ច​បច្ចុប្បន្ន​ឱ្យ​បាន​ជោគ​ជ័យ​និង​បណ្តុះ បណ្តាល​បន្ត​ដល់​មន្រ្តី​ផ្សេងៗ​ទៀត។ 

                  ក្រសួង​សង្ឃឹម​ថា ស្ថាន​ទូត​អាមេរិក​ប្រ​ចាំ​នៅ​រាជ​ធានី​ភ្នំ​ពេញ នឹង​បន្ត​កិច្ច​សហប្រតិប​ត្តិកា​រនា​នា ជួយ​​ឧបត្ថម្ភ​​ការ​រៀប​ចំ​សិក្ខា​សាលា ការ​ថែរ​ក្សាកា​រពារ និង​អភិ​រក្ស​បេតិ​កភណ្ឌ​វប្បធម៌ ​​ ដើ​ម្បី​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​​ និង​​រួម​​ចំ​ណែក​​​​អភិរក្ស​រមណីយ​ដ្ឋានឲ្យ​កាន់​តែ​មាន​សុវត្ថិភាព​ ប្រសិទ្ធិភាប​ព ។

 

ព័ត៌មានផ្សេងៗ