អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 32 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 225811 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8649954 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩
  • ឯកឧត្តម អ៊ុន ទឹម

    គោត្តនាម និងនាម   អ៊ុន ទឹម អក្សរឡាតាំង UN TIM
    ភេទ                      ប្រុស
    ថ្ងៃខែឆ្នាំកំណើត      ១៣ តុលា ១៩៤៨
    ទីកន្លែងកំណើត      ឃុំព្រែកជៃ ស្រុកកោះធំ ខេត្តកណ្ដាល
    កម្រិត វប្បធម៌
     -  មធ្យមសិក្សាភាគ ១ នៅវិទ្យាល័យសង្គមរាស្ត្រនិយមព្រះសីហនុ (គ ៨៥)
     -  មធ្យមសិក្សាប័ត្រភាគ ២ នៅវិទ្យាល័យសង្គមរាស្ត្រនិយមព្រះសីហនុ តាខ្មៅ
     -  មហាវិទ្យាល័យ នីតិសាស្ត្រ និងសេដ្ឋកិច្ច (ឆ្នាំទី ២)
     -  អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាល័យចំរើន ពហុបច្ចេកវិទ្យា
    ប្រវត្តិ និងបទពិសោធន៍ការងារ
     -  ឆ្នាំ 1980 ប្រធានការិយាល័យតែងនិពន្ធ នាយកដ្ឋានឃោសនាចល័ត
        ក្រសួងវប្បធម៌ព័ត៌មាន
     -  ឆ្នាំ 1981 លេខាផ្ទាល់រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង ព័ត៌មាន (ព្រឹទ្ធាចារ្យ ឆេង ផុន)
     -  ឆ្នាំ 1983 ប្រធានក្រុមបកប្រែសៀវភៅ នៅក្រុង Moscow អតីតសហភាពសូវៀត
     -  ឆ្នាំ 1992 អនុប្រធានការិយាល័យនាទីវប្បធម៌ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
     -  ឆ្នាំ 1996 អនុប្រធាននាយកដ្ឋានរដ្ឋបាលកណ្ដាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
     -  ឆ្នាំ 1998 នាយកខុទ្ទកាល័យ ព្រឹទ្ធាចារ្យ ឆេង ផុន ប្រធានគណៈកម្មាធិការ
        ជាតិរៀបចំការបោះឆ្នោត (គជប)
     -  ឆ្នាំ 2003 អនុប្រធាននាយកដ្ឋាន ទទួលបន្ទុករួមស្ដីទី នាយកដ្ឋានរដ្ឋបាលទួទៅ
     -  ឆ្នាំ 2005 អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ
     -  ឆ្នាំ 2008 នាយកខុទ្ទកាល័យឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
     -  ឆ្នាំ 2009 អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី
    គ្រឿងឥស្សរិយយស
     -  ឆ្នាំ 2013 គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា