អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 25 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 277408 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 237677 នាក់

ចំនួនអ្នកទស្សនា សរុប 8563235 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩
  • ឯកឧត្តម ជុច ភឿន

    គោត្តនាម និងនាម   ជុច ភឿន អក្សរឡាតាំង CHUCH PHOEURN
    ភេទ                      ប្រុស
    ថ្ងៃខែឆ្នាំកំណើត      ១៦ កុម្ភៈ ១៩៤៣
    ទីកន្លែងកំណើត      ស្រុកមោងឬស្សី ខេត្ត បាត់ដំបង
    កម្រិត វប្បធម៌
     - បរិញ្ញាបត្រ បុរាណវិទ្យា នៃមហាវិទ្យាល័យបុរាណវិទ្យា រាជធានីភ្នំពេញ ,
       រយៈពេល ៥ ឆ្នាំ នៃការសិក្សា
    មហាវិទ្យាល័យបានបណ្ដុះមុខវិជ្ជា :
    .   ប្រវត្តិសាស្ត្រ , ភូមិសាស្ត្រនៃប្រទេសកម្ពុជា
    .   ប្រវត្តិសាស្ត្រសិល្បៈខ្មែរ និងសិល្បៈប្រទេសអឺរ៉ុប អាមេរិក និងតំបន់ មេសូប៉ូតាមី
    .   នរៈវិទ្យា និងបុរេប្រវត្តិវិទ្យា
    .   ប្រវត្តិសាស្រ្ត និងភូមិសាស្ត្រប្រទេសអាស៊ីអាគ្នេយ៍
    .   ភូគណ្ហវិទ្យា
    .   ទស្សនៈវិទ្យា , ភាសាសំស្រ្កឹត និងបាលី
    .   វិធីសាស្រ្តធ្វើកំណាព្យ និងការអនុវត្តន៍
    .   សារមន្ទីវិទ្យា
    .   សិល្បៈឥណ្ឌា និងចិន
    ១០. សិក្សាច្បាប់រដ្ឋបាល
    ប្រវត្តិ និងបទពិសោធន៍ការងារ
     - ១៧ កក្កដា ១៩៧៩ - ១៩៨៣ : បុគ្កលិក នៃសារមន្ទីជាតិភ្នំពេញ។
       ប្រធានសារមន្ទីអតីតវាំង។
     - ១៩៨៣ - ១៩៨៥ : អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទបុរាណ និងសារមន្ទីជាតិ។
     - ១៩៨៥ - ១៩៩៨ : ប្រធានស្ដីទីអាគារបោះពុម្ពផ្សាយវប្បធម៌។
     - ព្រឹទ្ធបុរស មហាវិទ្យាល័យ បុរាណវិទ្យា ។
     - សាកលវិទ្យាធិការរង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
     - សមាជិកគ្រប់គ្រងតំណាងវប្បធម៌កម្ពុជា ក្នុងអង្គការ SPAFA – SEAMEO ។
     - ១៩៩៨ - ២០០៤: អនុរដ្ឋលេខាធិការទទួលបន្ទុកបេតិកភណ្ឌវប្បធម៌ និងសារមន្ទីរជាតិ
     - ១៥ កក្កដា ២០០៤ - ២៥ កញ្ញា ២០០៨ : រដ្ឋលេខាធិការទទួលបន្ទុកការការពារ
       និងថែរក្សាបេតិកភណ្ឌវប្បធម៌ និងសារមន្ទីរជាតិ។
     - ៣១ ធ្នូ ២០០៧: ទីប្រឹក្សាជាន់ខ្ពស់អមក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិ ដើម្បីការពារ
       និងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌ - ធម្មជាតិនៃប្រាសាទព្រះវិហារ។
     - ១៥ កក្កដា ២០០៤-២៥ កញ្ញា ២០០៨: អនុប្រធានផ្នែកវប្បធម៌ និងព័ត៌មាន
       C0C1 ប្រចាំអាស៊ាន
     - អគ្គលេខារងនៃគណៈ កម្មាធិការជាតិយុនេស្កូកម្ពុជា។
     - មន្ត្រីជាន់ខ្ពស់កម្ពុជា (SOMCA) ផ្នែកវប្បធម៌ប្រចាំអាស៊ាន។
     - ២៥ កញ្ញា ២០០៨: រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
    ការងារទទួលបន្ទុក
     -  ការងារគាំពារ និងអភិរក្សសំណង់បុរាណ
     -  ការងារបុរាណវត្ថុ ការងារសារមន្ទីរ ការងារបុរាណវិទ្យា និងប្រវត្តិវិទ្យា
     -  ការងារទទួលការរៀបចំឯកសារចុះបញ្ជីបេតិកភណ្ឌជាតិ
        បេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌអរូបីនៃមនុស្សជាតិ
    គ្រឿងឥស្សរិយយស
     -  គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា
     -  គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សឬទ្ធិ
     -  គ្រឿងឥស្សរិយយស សុវត្ថរា ថ្នាក់ អស្សរិទ្ធ
     -  គ្រឿងឥស្សរិយយស ការងារ ថ្នាក់ មេដាយប្រាក់