អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 3 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 364397 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8654526 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩
  • ឯកឧត្តម អ៊ុក សុជាតិ


    អ៊ុក សុជាតិ អក្សរឡាតាំង OUK SOCHEAT
    ប្រុស
    ថ្ងៃខែឆ្នាំកំណើត ០៥ កញ្ញា ១៩៤៧
    ស្រុកមេមត់ ខេត្តកំពង់ចាម
    Generic placeholder image

    - វិញ្ញាបនប័ត្រ បឋមសិក្សាបំពេញវិជ្ជា
    - ថ្នាក់បញ្ចប់ទំនើបជាតិ (BAC I) វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម
    - សញ្ញាបត្រ សិល្បៈ ឆ្នាំ ១៩៦៧ ស្នាតកបត្រសិល្បៈ ១៩៨៣ (BAC II ES ARIS)
    - បរិញ្ញាបត្រគ្រប់គ្រងសង្គមសាស្រ្ត សេដ្ឋកិច្ច ទស្សនៈវិជ្ជាវិទ្យាសាស្រ្ត (MAX LENING) វិទ្យាសា្ថនជាន់ខ្ពស់ស.ស.វ/ណ (១៩៨៧ - ១៩៩០)
    - អនុបណ្ឌិត មហាវិទ្យាល័យ មនុស្សសាស្ត្រ និងវិទ្យាសាស្រ្តនយោបាយ (រដ្ឋបាលសាធារណៈ) ឆ្នាំ២០០៧-២០០៨ ។ (ស.ច. ពហុបច្ចេកទេស C.U.P)
    - បរិញ្ញាបត្រ មហាវិទ្យាល័យ មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ (រដ្ឋបាលសាធារណៈ)២៥ មេសា ២០០៨ (C.U.P) ។
    - ២៥ កញ្ញា ២០០៨ : រដ្ឋលេខាធិការ (ក I១) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
    - ១៨ កក្កដា ២០០៤ : អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
    - ០៦ សីហា ១៩៩៨ : អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
    - ២៦ មីនា ១៩៩៦ : ប្រធាននាយកដ្ឋានបុគ្គលិក និងកិច្ចការសង្គម ក្រសួងវប្បធម៌ និងវិចិត្រ -សិល្បៈ
    - ០២ មីនា ១៩៩៣ : សាកលវិទ្យាធិការរង និងជាព្រឹទ្ធបុរស មហាវិទ្យាល័យនាដសាស្ត្រ ស.ភ.វ.សក្រសួវប្បធម៌ និងវិចិត្រសិល្បៈ
    - ០១ មីនា ១៩៨៣ : អនុប្រធាននា.សិល្បៈក្រសួងឃោសនាការព័ត៌មាន និងវប្បធម៌
    - ០១ កក្កដា ១៩៧៩ : ប្រធានផ្នែកសិល្បៈជាតិ និងការិយាល័យសា្រវជា្រវសិល្បៈ
    - ឆ្នាំ ១៩៦៨ : គ្រូបង្ហាត់សិល្បៈផ្នែកល្ខោននាដកម្ម សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងការអភិរក្សជាតិនៃទស្សនីយភាពភ្នំពេញ។ (ជាអ្នកនិពន្ធរឿងល្ខោននាដកម្ម ដឹកនាំរឿងល្ខោននាដកម្ម ជាសិល្បៈករសំដែងល្ខោននាដកម្ម ខ្សែភាពយន្ដទូរទស្សន៍ជាតិ អ្នកនិយាយអត្ថាធិប្បាយទូរទស្សន៍ជាតិកម្ពុជា អ្នកបញ្ចូលសម្លេងខ្សែភាពយន្តនាឆ្នាំ ១៩៦៨ - ១៩៧៥ ខែមេសា)។ ឆ្នាំ ១៩៨៣ សមាជិកគណចលនាជនវង្វេងផ្លូវទល់ ១៩៨៦ ។ ប្រធានប្រតិភូនិងក្រុមសិល្បៈជាតិ ចូលរួមម.ស្រពអន្តរជាតិច្រើនលើក ចំនួន ១៣ប្រទេស ទ្វីបអាមេរិក អឺរ៉ុប និងអាស៊ី ។ល។
    - គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា (រាជរដ្ឋាភិបាល) ២៨ កក្កដា ២០០៧
    - គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ ឥស្សឬទ្ធិ (រាជរដ្ឋាភិបាល) ២១ ឧសភា ២០០១
    - គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ សេនា ព្រះមហាក្សត្រសីហនុ ០៧ ឧសភា ២០០១
    - ប័ណ្ឌសរសើរ ក្រុមប្រឹក្សារដ្ឋមន្ត្រីឆ្នាំ ១៩៨៧