អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 15 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 364397 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8654644 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​សិក្ខា​សាលា​ជាតិ​ស្តីពី “យុវជន​និង​ការអភិវឌ្ឍ​វប្បធម៌”

ថ្ងៃ អង្គារ ទី ១៥ ខែ កក្កដា ឆ្នាំ ២០១៤

   

កាលពី​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ២០១៤ វេលា​ម៉ោង១៤:៣០នាទី​រសៀល នៅ​បន្ទប់​ព្រះវិហារ​នៃ​ទីស្តី​ការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​សិក្ខា​សាលា​ជាតិ​ស្តីពី “យុវជន​និង​ការអភិវឌ្ឍ​វប្បធម៌ ក្រោម​អធិប​តី​ភាព ឯកឧត្តម សំរាំង កំសាន្ត ប្រធាន​អង្គ​ប្រជុំ​និង​ជា​រដ្ឋលេខា​ធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុ​គណៈ​កម្មការ​និង​ក្រុមការងារ​រៀបចំ​ទិវា​វប្បធម៌​ជាតិ៣ មីនា លើក​ទី១៧ ឆ្នាំ២០១៥ សរុប​ចំនួន​១៥​នាក់ និង​បាន​ប្រជុំ​ពិភាក្សា​លើ​កម្មវិធី​សិក្ខា​សាលា​ជាតិ​ស្តីពី “យុវជន​និង ការអភិវឌ្ឍ​វប្បធម៌ៈ ការ​អភិរក្ស ទំនើបកម្ម និង​ការ​បង្កើត​ថ្មីដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃទី១១-១២ ខែសីហា ឆ្នាំ​២០១៤ ក្រោម​អធិបតី​ភាព លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ៕

ព័ត៌មានផ្សេងៗ