អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 11 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 381442 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 237677 នាក់

ចំនួនអ្នកទស្សនា សរុប 8535261 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិ​ធី​​ចុះ​ហត្ថ​លេ​ខា​​លើអនុសារ​ណៈ​នៃ​ការ​យោគ​យល់​គ្នា (MOU) រវាង​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ និង​ School of Oriental and African Studies (SOAS) នៃ​សាក​លវិ​ទ្យា​ល័យ London

ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៥

នា​រសៀល​ថ្ងៃ​ទី​២១ ខែធ្នូ​ ឆ្នាំ២០១៥ នៅ​ក្រ​សួង​វប្ប​ធម៌​និង​វិ​ចិត្រ​សិល្បៈ មាន​រៀប​ចំ​ពិ​ធី​​ចុះ​ហត្ថ​លេ​ខា​​លើអនុសារ​ណៈ​នៃ​ការ​យោគ​យល់​គ្នា (MOU) រវាង​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ និង​ School of Oriental and African Studies (SOAS) នៃ​សាក​លវិ​ទ្យា​ល័យ London  ក្រោម​ធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់ លោក​ជំ​ទាវ ភឿង សកុណា រដ្ឋ​មន្រ្តី​ក្រ​សួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ ដោយ​ផ្តោត​សំ​ខាន់​លើ​គោល​ដៅ​ពី​រជា​ចាំបាច់​៖ ១- ការ​អភិ​រក្ស​ប្រា​សាទ​បន្ទាយ​ឆ្មារ និង​ប្រាសាទ​រណប, ២- ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស។ ប៉ុ​ន្តែ​ការ​ងារទាំង​ពីរ​នេះ​នៅ​តែ​បើក​ទូ​លាយ​លើ​សហប្រ​តិបត្តិ​ការ​ជា​មួយ​អង្គការ ស្ថា​ប័ន​ជាតិ និង​អន្តរ​ជាតិផ្សេ​ងទៀតដូច​ជា GHF, SACRA,  FOKCI,  Heritage Watch ជាដើម។

ព័ត៌មានផ្សេងៗ