សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 6 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 242840 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 259418 នាក់
ចំនួនអ្នកទស្សនា សរុប 9709948 នាក់
ថ្ងៃ ច័ន្ទ ទី ០៤ ខែ សីហា ឆ្នាំ ២០១៤
កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង០៨:០០នាទីព្រឹកទៅ នៅទីស្តីការក្រសួង វប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន អនុញ្ញាតជូន លោកឯកអគ្គរដ្ឋទូត Jean-Claude POIMBOEUF និងលេខាទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរកន្លងមក ។
លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ ចំពោះគោលបំណងដ៏ល្អនេះ ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការវប្បធម៌កន្លងមក ទាក់ទងទៅនឹងវិស័យអភិរក្សថែរក្សាសម្បត្តិបេតិកភណ្ឌរូបី និងការបង្កើតស្នាដៃផ្សេងៗទាក់ទងទៅនឹងបេតិកភណ្ឌអរូបី ក្នុងនោះផ្តោតសំខាន់ទៅលើការជួសជុលប្រាសាទ និងការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញបេតិកភណ្ឌវប្បធម៌រូបី ក្រៅពីនោះយើងមានកិច្ចសហប្រតិបត្តិការបន្តលើគណៈកម្មការភាពយន្តដែលហៅកាត់ថា វិទ្យាស្ថាន CCF គឺជាការរៀបចំឡើងក្នុងដំណាក់កាលទី២ ដើម្បីស្វែងរកផលិតករផលិតខ្សែភាពយន្តឲ្យវិទ្យាស្ថាន ដែលសព្វថ្ងៃនេះមានមជ្ឈមណ្ឌលបុប្ផាណាដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានគាំទ្រសហការជាមួយយ៉ាងច្រើន លើសពីនេះទៅទៀតយើងមានកិច្ចសហការលើផលិតកម្ម ដែលមានការចូលរួមសហការគ្នារវាងផលិតករខ្មែរនិងបារាំងក្នុងការបង្កើតស្នាដៃអ្វីមួយ ក្នុងគោលបំណងផ្សព្វផ្សាយនូវសម្បត្តិវប្បធម៌ជាតិលើឆាកអន្តរជាតិតាមរយៈវិស័យភាពយន្ត។
លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់បន្ថែមទៀតពីវិស័យវប្បធម៌សំខាន់ដែលត្រូវបន្តចំពោះមុខគឺផ្តោតលើគោលនយោបាយជាតិលើវិស័យវប្បធម៌ ដែលគណៈរដ្ឋមន្ត្រីក្នុងកិច្ចប្រជុំពេញអង្គបានអនុម័តយល់ព្រម គឺការអភិរក្សនិងអភិវឌ្ឍន៍វិស័យវប្បធម៌ កិច្ចសហការវប្បធម៌និងការអប់រំ គឺមុខព្រួញយើងផ្តោតទៅលើយុវជន ដោយការបញ្ចូលកម្មវិធី ឬផ្សព្វផ្សាយអ្វីមួយឲ្យទៅដល់យុវជន ឲ្យយុវជនទទួលយកបាន និងយល់ដឹងពីវប្បធម៌ជាតិ និងអត្តសញ្ញាណជាតិផងដែរ។ ទាំងនេះគឺជាការចូលរួមចំណែកទាំងអស់គ្នា គ្រប់អង្គភាព ស្ថាប័ន មិនថាស្ថាប័នរដ្ឋ ឬឯកជននោះទេ។
ជាទីបញ្ចប់ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្នើសុំដល់លោកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ជួយបន្តការគាំទ្រទៅលើកិច្ចសហការស្រាវជ្រាវ ការជួសជុលប្រាសាទ ការបណ្តុះបណ្តាលជំនាញផ្នែកបេតិកភណ្ឌវប្បធម៌ដែលយើងមានស្រាប់នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងការបន្តនូវកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>