អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 28 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 219457 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8653928 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

តំណាង​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ ចូល​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ​លោក​ជំទាវ​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

ថ្ងៃ ច័ន្ទ ទី ០៤ ខែ សីហា ឆ្នាំ ២០១៤

    

កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង​១០:៣០​នាទី​ព្រឹក​ទៅ នៅ​ទីស្តីការក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន អនុញ្ញាត​ជូន​តំណាង​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ ចូលជួប​សម្តែង​ការគួរសម ធ្វើ​សេចក្តីរាយការណ៍​អំពី​ការងារ​របស់ខ្លួន និង​កិច្ចសហការ​ការងារ​លើ​វិស័យ​វប្បធម៌ ក្នុង​គោលបំណង​រួមចំណែក​អភិវឌ្ឍន៍ អភិរក្ស វប្បធម៌​ជាតិ សម្រាប់​ជម្រុញ​ដល់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​តាមរយៈ​វិស័យ​សិល្បៈ ដោយ​ការបណ្តុះបណ្តាល​កូន​ខ្មែរលើ​ជំនាញ​សិល្បៈ និង​ការស្វែងរក​ការងារ​ជូន​សិល្បករ-សិល្បការិនី​អាជីព បាន​សម្តែង​ទាំង​ក្នុង​និង​ក្រៅប្រទេស ក្រោម​កិច្ចសន្យាការងារ​តំណាង​ដោយ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​លើ​សិល្បករ។

លោក​បាន​បន្ត​បន្ថែមទៀតថា ក្រៅពី​ការងារ​ទាំងអស់នេះ អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​ផ្តោត​សំខាន់​ទៅលើ​ជំនាញ​សិល្បៈ​ពីរ​គឺ សិល្ប​សៀក និង​សិល្បៈ​ល្ខោន ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​វប្បធម៌​ប្រពៃណី​របស់​ខ្មែរលើ​ឆាក​អន្តរជាតិ ដើម្បី​ជា​ប្រយោជន៍​ឲ្យ​សហគមន៍​អន្តរជាតិ​បាន​ស្គាល់ និង​យល់ដឹង​ពី​ប្រពៃណី​ខ្មែរ។

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​សម្តែង​ការស្វាគមន៍ និង​បាន​ឯកភាព​ចំពោះ​គោលបំណង​ដ៏​ល្អ​នេះ លើ​ការបណ្តុះបណ្តាល​កូន​ខ្មែរលើ​ជំនាញ​សិល្បៈ និង​ការស្វែងរក​ការងារ​ជូន​សិល្បករ-សិល្បការិនី​អាជីព បាន​សម្តែង​ទាំង​ក្នុង​និង​ក្រៅប្រទេស តែ​សូម​ឲ្យ​ពិនិត្យឡើងវិញ​លើ​កិច្ចសន្យាការងារ​ដែល​ប្រើ​នូវ​ពាក្យ​តំណាង​សិល្បករ តើ​តំណាង​ក្នុង​កម្រិតណា គឺត្រូវធ្វើ​យ៉ាងណា​ជៀសវាង​ការភាន់ច្រឡំ​ដោយ​សិល្បករ​លើ​ពាក្យពេចន៍​នេះ។

ចំពោះ​ការអប់រំ​លើ​វិស័យ​សិល្បៈ​វប្បធម៌​នេះ លោកជំទាវ​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា ការអប់រំ​ថែរក្សា និង​អភិរក្ស​វិស័យ​សិល្បៈ គឺជា​ចំណែក​មួយ​ដែល​មិនអាច​កាត់ផ្តាច់​បាន​ពី​អង្គការ សមាគមន៍​ជា​ដៃគូ​បានឡើយ។ គ្រប់​ដៃគូ​ទាំងអស់​គឺជា​កម្លាំងចលក​រ​មួយ​ដ៏​សំខាន់​ក្នុងការ​លើកស្ទួយ​វិស័យ​សិល្បៈ តាមរយៈ​សកម្មភាពផ្សេងៗរបស់ខ្លួន ជាក់ស្តែង​សកម្មភាព​របស់​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ គឺជា​គោលដៅ​ស្ថិតនៅក្នុង​គោលនយោបាយ​របស់​ក្រសួង និង​រាជរដ្ឋាភិបាល ដែល​អាច​សហការ​ជាមួយគ្នា​បាន​លើ​វិស័យនេះ៕

ព័ត៌មានផ្សេងៗ