អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 38 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 221970 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 237677 នាក់

ចំនួនអ្នកទស្សនា សរុប 8566418 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​ពិភាក្សា​ស្តី​ពី ការ​សាង​សង់​ស្តូប​រំលឹក​វិញ្ញាណ​ក្ខន្ធ​​ជន​រង​គ្រោះ​នៅ​សារ​មន្ទីរ​​ឧក្រិដ្ឋ​កម្ម​​ប្រល័យ​ពូជសាសន៍​​ទួល​ស្លែង

ថ្ងៃ សៅរ៍ ទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៤

   

កាលពី​ថ្ងៃ​ទី០៥ ខែ​កក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង​០៩:០០​នាទី​​ព្រឹក​​ទៅ នៅ​បន្ទប់​ព្រះវិហារ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី “ការសាងសង់​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ក្រោម​អធិបតីភាព ឯកឧត្តម ប្រាក់ សុ​ណ្ណា​រ៉ា អគ្គនាយក​បេតិកភណ្ឌ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯក​ត្ត​ម ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សហការ​ជាមួយ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ក្រោម​ការជួយឧបត្ថម្ភ​ដោយ សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​អាល្លឺម៉ង់ BMZ”  និង ទីភ្នាក់ងារ​អាល្លឺម៉ង់​សម្រាប់​សហប្រតិបត្តិការ​អន្តរជាតិ giz”

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន លោកជំទាវ ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា អគ្គលេខាធិការ​នៃ​គណៈកម្មការ​ជាតិ​យូណេស្កូ ឯកឧត្តម​អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាន  អនុប្រធាននាយកដ្ឋាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ តំណាង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​សរុប​ចំនូ​ន២៤នាក់ បាន​ប្រជុំពិភាក្សា​លើ​ការសាងសង់​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ដើម្បី​ជាការ​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ក្នុង​បរិវេណ​ទីធ្លា​សួន​ប៉ែក​ខាងជើង​នៃ​សារមន្ទីរ៕

ព័ត៌មានផ្សេងៗ