អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 7 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 220539 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 237677 នាក់

ចំនួនអ្នកទស្សនា សរុប 8564820 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធី​ផ្សព្វ​ផ្សាយ​ស្ដីពី​ការ​បង្កើត​ព្រឹត្តិ​ការណ៍​វប្បធម៌​យុវ​ជន​ទូទាំង​ប្រទេស

ថ្ងៃ សៅរ៍ ទី ២០ ខែ កញ្ញា ឆ្នាំ ២០១៤

   

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង០៨:៣០នាទីព្រឹកទៅ នៅសាលអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកពិធីផ្សព្វផ្សាយស្តីពី “ការបង្កើតព្រឹត្តិការណ៍វប្បធម៌យុវជនទូទាំងប្រទេស” ដើម្បីត្រៀមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៧ ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ចូលរួមក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ពីគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌គឺ អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្តោតទៅលើយុវជនជាកត្តាសំខាន់ ព្រោះក្រសួងយល់ឃើញថា យុវជនជាកម្លាំងសកម្ម ជាធនធានប្រកបដោយសក្តានុពល ជាទំពាំងស្នងឬស្សី និងជាកត្តាសកម្មចាំបាច់ដែលមិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍជាតិ ដែលជាមូលបទសំខាន់ត្រូវបានលើកយកមកពិភាក្សានិងផ្សព្វផ្សាយនាពេលនេះ។

លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គពិធីផ្សព្វផ្សាយទាំងមូល និងសូមជូនពរ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត ផលិតករ សិល្បករ សិល្បការិនី តំណាងគ្រឹះស្ថានអប់រំ វិទ្យាស្ថាន អង្គការ សមាគម ក្រុមសិល្បៈ និងដៃគូឯកជនទាំងអស់ ដែលបានមកចូលរួមក្នុងអង្គពិធីផ្សព្វផ្សាយនាពេលនេះ សូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ៖ អាយុ  វណ្ណៈ សុខៈ ពលៈ និងសូមប្រកាសប្រគល់តួនាទីជូន ឯកឧត្តម សំរាំងកំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បើកអង្គពិធីផ្សព្វផ្សាយស្តីពី “ការបង្កើតព្រឹត្តិការណ៍វប្បធម៌យុវជនទូទាំងប្រទេស” ដើម្បីត្រៀមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៧ ឆ្នាំ២០១៥ ចាប់ពីពេលនេះតទៅ៕

ព័ត៌មានផ្សេងៗ