អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 31 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 222778 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 237677 នាក់

ចំនួនអ្នកទស្សនា សរុប 8567226 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

សិក្ខា​សាលា​ពិគ្រោះ​យោ​បល់ ស្តី​ពី ផែន​ទី​ចង្អុល​ផ្លូវ​ដើម្បី​អនុវត្ត​គោល​នយោ​បាយ​ជាតិ​ស្តី​ពី​វិស័យ​វប្បធម៌

ថ្ងៃ ពុធ ទី ១៥ ខែ តុលា ឆ្នាំ ២០១៤

   

កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ វេលា​ម៉ោង០៨:៣០នាទី​ព្រឹក​ទៅ នៅ​សាល​អង្គរវត្ត​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប មាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី “ផែនទី​ចង្អុល​ផ្លូវ​ដើម្បី​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​វិស័យ​វប្បធម៌ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី “ផែនទី​ចង្អុល​ផ្លូវ​ដើម្បី​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​វិស័យ​វប្បធម៌នេះ​គឺជា​ការ​រៀបរៀងឡើង ដោយ​ក្រុមការងារ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​អ្នកជំនាញ​មកពី​អង្គការ​យូណេស្កូ និង​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​យន្តការ​នៃ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី “វិស័យ​វប្បធម៌មាន​ប្រសិទ្ធភាព និង​បាន​ជ្រាប​ដល់​គ្រប់​ស្ថាប័នរដ្ឋ អង្គការ​ជាតិ-អន្តរជាតិ ដៃគូរ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ដែល​ពាក់ព័ន្ធ។

ដើម្បី​អនុវត្ត​គោលនយោបាយ​ខាងលើ យើង​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ពិភាក្សា​រួមមាន៖ ការថែរក្សា​ការពារ​និង​គ្រប់គ្រង​បេតិកភណ្ឌ​វប្បធម៌, ការពង្រឹង​សមត្ថភាព​ក្រុម​ឬ​អង្គភាព​ទប់ស្កាត់​ការធ្វើ​ចរាចរណ៍​បុរាណវត្ថុ​ខុសច្បាប់, ការរៀបចំ​ធ្វើបញ្ជី​សារពើ​ភណ្ឌ​បេតិកភណ្ឌ​ទាំង​រូបី​និង​អរូបី, ការគ្រប់គ្រង​បុរាណ​ស្ថាន (ក្រៅ​តំបន់​អង្គរ) ប្រកបដោយ​និរន្តរភាព, ការកសាង​សមត្ថភាព​មន្ត្រី​តាម​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង​នូវ​មណ្ឌល​វប្បធម៌​ខេត្ត ដែល​បង្កើតឡើង​តាមរយៈ​គម្រោង MDG, ការប្រើប្រាស់​សក្តានុពល​វប្បធម៌​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច, ការលើកស្ទួយ​និង​ការ​ជម្រុញ​ឧស្សាហកម្ម​វប្បធម៌, ការរៀបចំ​ឲ្យ​មូលនិធិ​ជាតិ​សម្រាប់​ការបង្កើត​និង​ឆ្នៃប្រឌិត​ថ្មី, ការបង្កើត​យន្តការ​ជួយ​ដល់​ផ្នែក​រចនា​និង​សប្ប​កម្ម, ការគាំទ្រ​ដល់ដៃ​គូ​វិស័យ​វប្បធម៌, វេទ​ការ​សាធារណៈ​លើ​វិស័យ​សិល្បៈ​វប្បធម៌ ជា​យន្តការ​សម្របសម្រួល, វេទិការ​សាធារណៈ​លើ​វិស័យ​សិល្បៈ​វប្បធម៌​និង​ជំនួញ, វេទិការ​សាធារណៈ​លើ​វិស័យ​វប្បធម៌​សិល្បៈ​និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន, ការគាំទ្រ​ដល់​ការបង្កើត​ទីផ្សារ​ខាង​វិស័យ​វប្បធម៌, ការបង្កើត​ឲ្យ​មានការ​គ្រប់គ្រង​សិទ្ធ​រួម, ជួយ​សិល្បករ​និង​ផលិតករ​ក្នុងការ​បង្កើត​និង​បង្កើន​ផលិតផល​របស់ខ្លួន, ជួយ​លើកស្ទួយ​សិល្បៈ​ខ្មែរ​នៅក្រៅ​ប្រទេស, បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើ​វិស័យ​វប្បធម៌, ការអប់រំ​និង​ការបណ្តុះបណ្តាល៖ វប្បធម៌​ដើម្បី​អប់រំ និង​អប់រំ​ដើម្បី​វប្បធម៌ ការអប់រំ​សិល្បករ​ផ្លូវការ និង​សកម្មភាព​បំពេញបន្ថែម ទាំងនេះ​គឺជា​ប្រធានបទ​នៃ​ការពិគ្រោះ​យោបល់​ក្នុង​អង្គសិក្ខាសាលា​ស្តីពី “ផែនទី​ចង្អុល​ផ្លូវ​ដើម្បី​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​វិស័យ​វប្បធម៌ចាប់ពីពេលនេះ​តទៅ៕

ព័ត៌មានផ្សេងៗ