សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 9 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 258421 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 357773 នាក់
ចំនួនអ្នកទស្សនា សរុប 9708718 នាក់
ថ្ងៃ ពុធ ទី ០៨ ខែ តុលា ឆ្នាំ ២០១៤
កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង១៥:០០នាទីរសៀលទៅ នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកពិធី “ប្រគល់-ទទួលសៀវភៅស្បែកធំ និង អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី” ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ក្នុងក្របខណ្ឌនៃគម្រោងដែលមានចំណងជើងថា៖ “ស្បែកធំ” គឺជាការបោះពុម្ភផ្សាយឡើងក្រោមកិច្ចសហប្រតិបត្តិការរបស់អង្គការយូណេស្កូ និងមូលនិធិជប៉ុន ដែលជាការសិក្សាស្រាវជ្រាវក្រោមកិច្ចសហការរវាងអង្គការយូណេស្កូ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ឆ្លៀ់តក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណចំពោះមន្ត្រីថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ពិសេសឯកឧត្តម លោកជំទាវតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងមូលនិធិជប៉ុន ក្នុងការចងក្រងបោះពុម្ពសៀវភៅ “ស្បែកធំ” និងសៀវភៅអនុសញ្ញាស្តីពី “ការការពារបេតិកភណ្ឌវប្បធម៌អរូបី” នេះឡើង ក្នុងគោលបំណងអភិរក្សនិងថែរក្សាការពារនូវសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ដែលកន្លងមក “ល្ខោនស្រមោលស្បែកធំ” បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០០៥ និងសូមថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ ឯកត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា តំណាងមូលនិធិជប៉ុន មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈទាំងអស់ សូមសម្រេចបានគ្រប់ភារកិច្ចការងារ និងសមប្រកបដោយពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>