អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 5 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 227019 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8648178 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

លោកជំទាវ​រដ្ឋ​មន្ត្រី​ជួប​សម្ដែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​ស្រី​លង្កា​

ថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែ តុលា ឆ្នាំ ២០១៤

   

កាលពី​ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ វេលា​ម៉ោង​១៥:០០​នាទី​​ព្រឹក​​ នៅ​ទីស្តីការក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន អនុញ្ញាត​ជូន លោក​ឯកអគ្គរដ្ឋទូត General Shantha Kottegoda និង​លេខា​ទូត​ប្រទេស​ស្រីលង្កា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​និង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ។

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​សម្តែង​ការស្វាគមន៍ ចំពោះ​គោលបំណង​ដ៏​ល្អ​នេះ ជាការ​ឆ្លើយតប​លោ​កឯ​កអគ្គ​រដ្ឋទូត​ប្រទេស​ស្រីលង្កា លោកជំទាវ​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​កិច្ចសហប្រតិបត្តិការ​វប្បធម៌​កន្លងមក ដែល​ប្រទេស​ទាំងពីរ​ជា​ប្រទេស​ធ្លាប់មាន​ទំនាក់ទំនង​វប្បធម៌​អរិយធម៌​ជាមួយគ្នា​ជា​យូ​លង់​ណាស់​មកហើយ ពិសេស​ទាក់ទិន​ទៅនឹង​វិស័យ​សាសនា “ពុទ្ធសាសនា” ដែលមាន​ប្រវត្តិ​និង​ប្រភព​នៅ​ស្រីលង្កា។

ឯកឧត្តម​អគ្គរដ្ឋទូត​គូស​បញ្ចាក់​ផងដែរ​ថា ក្រៅពី​វិស័យ​វប្បធម៌ នៅមាន​វិស័យ​ទេសចរណ៍ វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​សាសនា ដែល​ឯកឧត្តម​សម្លឹង​ឃើញ​វិស័យ​ទេសចរណ៍វប្បធម៌​មាន​សក្តានុពល​ខ្លាំង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាច​ជម្រុញ​ក្នុង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ទូលំទូលាយ ដោយឡែក​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ប្រទេស​ស្រីលង្កា មានបំណង​អ​ញ្ញើញ​លោកជំទាវ​រដ្ឋមន្ត្រី និង​សហការី​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ស្រីលង្កា ដើម្បី​ដោះដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​លើ​កិច្ចការ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ។

លោកជំទាវ​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​អគ្គរដ្ឋទូត លើ​ការយកចិត្តទុកដាក់​ចំពោះ​វិស័យ​ទេសចរណ៍វប្បធម៌​នៅ​កម្ពុជា និង​ការផ្តល់​អាហារូបករណ៍​ផ្នែក​វប្បធម៌​សម្រាប់​និស្សិត​កម្ពុជា​ទៅកាន់​ប្រទេស​ស្រីលង្កា ចំពោះ​ដំណើរ​ទស្សនកិច្ច​វិញ លោកជំទាវ​រដ្ឋមន្ត្រី​ឯកភាព និង​សូម​អនុញ្ញាត​ឆ្តៀ​ត​ឱកាស​សមរម្យ​ណាមួយ​ដើម្បី​អញ្ជើញ​ទៅ​ចូលរួម៕

ព័ត៌មានផ្សេងៗ