អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 49 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 277535 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 237677 នាក់

ចំនួនអ្នកទស្សនា សរុប 8563362 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

លោក​ជំទាវ​រដ្ឋ​មន្ត្រី អនុញ្ញាត​ជូន​គណៈ​ប្រ​តិ​ភូ​សា​ធារ​រដ្ឋ​កូ​រ៉េចូល​ជួប​សម្ដែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ​ពាក់​ពន្ធ័

ថ្ងៃ ច័ន្ទ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤

កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលា​ម៉ោង១៥:៣០នាទី​រសៀល​ទៅ នៅ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានអនុញ្ញាត​ជូន គណៈប្រតិភូ​សាធារណរ​ដ្ឋ​កូរ៉េ​និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​និង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​លើ​វិស័យ​សិល្បៈ​ទស្សនីយភាព។

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​សម្តែង​ការស្វាគមន៍​ចំពោះ​គោលបំណង​ដ៏​ល្អ​នេះ ជាការ​ឆ្លើយតប​នឹង​គណៈប្រតិភូ​សាធារណរ​ដ្ឋ​កូរ៉េ លោកជំទាវ​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​វិស័យ​សិល្បៈ​ទស្សនីយភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្នើសុំ​ដល់​គណៈប្រតិភូ​មេត្តាជួយ​បណ្តុះបណ្តាល​ដល់​ផលិតករ​កម្ពុជា​លើ​វិស័យ​សិល្បៈ​ទស្សនីយភាព ក្នុង​គោលបំណង​លើកកម្ពស់​ការផ្លាស់ប្តូរ​បទពិសោធន៍ និង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ឲ្យ​កាន់តែ​ជិតស្និទ​រវាង​ប្រជាជាតិ​នៃ​ប្រទេស​ទាំងពីរ៕

ព័ត៌មានផ្សេងៗ