អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 15 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 217774 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8652245 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធី​​ចុះ​ហត្ថ​លេខា​​លើ​កិច្ច​សន្យា​​ស្តី​ពី ការ​ផ្តល់​​សេ​វា​កម្ម​​ឧប​ករណ៍​​មគ្គុ​ទ្ទេស​ក៍​​សម្លេង​​សម្រាប់​​អ្នក​ទស្សនា​នៅ​​សា​រមន្ទីរ​​ឧក្រិដ្ឋ​កម្ម​​​ប្រល័យ​ពូជ​សាសន៍​​ទួល​ស្លែង

ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៤

កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលា​ម៉ោង​០៩:០០​នាទី​ព្រឹក​ទៅ នៅ​បន្ទប់​ប្រជុំ​អប្សរា​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ស្តីពី ការផ្តល់​សេវាកម្ម​ឧបករណ៍​មគ្គុទ្ទេសក៍​សម្លេង​សម្រាប់​អ្នកទស្សនា​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង រវាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន​ណែ​រ៉ូ​កា​ស្ទ័​រ (កម្ពុជា) ខូ., អេ​ល ធី ឌី ក្រោម​អធិបតីភាព ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ​រួមមាន លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន តំណាង​ក្រុមហ៊ុន ណែ​រ៉ូ​កា​ស្ទ័​រ (កម្ពុជា) ខូ., អេ​ល ធី ឌី បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា ការផ្តល់​សេវាកម្ម​ឧបករណ៍​មគ្គុទ្ទេសក៍​សម្លេង​សម្រាប់​អ្នកទស្សនា​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ក្នុង​គោលបំណង​គ្រប់គ្រង និង​ផ្តល់​សេវាកម្ម​ឧបករណ៍​មគ្គុទ្ទេសក៍​សម្លេង​ប្រកបដោយ​គុណភាព​ខ្ពស់ ជូន​ភ្ញៀវទេសចរ​ចូល​ទស្សនា​សារមន្ទីរ ដែលជា​បឋម​មាន​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស និង​ឈានទៅ​បង្កើត​បន្ថែមទៀត​រូ​ម​មាន ៖ ភាសារ​វៀតណាម ចិន កូរ៉េ ជប៉ុន បារាំង អាល្លឺម៉ង់ ហូល​ឡង់ អេ​ស្ប៉ា​ញ រុស្ស៊ី និង​ម៉ា​ឡេ៕

ព័ត៌មានផ្សេងៗ