អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 8 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 225811 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8649455 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

​ពិធី​​ចុះហត្ថលេខា​​លើ​​គម្រោង​​កម្ម​វិ​ធី​​ស្តី​ពី “​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​លើ​​វិ​ស័យ​​វប្ប​ធម៌” រវាង​​ក្រ​សួង​​វប្ប​ធម៌​​និង​​វិចិត្រ​សិល្បៈ​​នៃ​​ព្រះ​រា​ជា​ណាចក្រ​​កម្ពុជា​ និង​ ក្រសួង​​វប្បធម៌​​នៃ​សា​ធារ​ណ​រដ្ឋ​​ប្រ​ជា​មា​និត​​ចិន​

ថ្ងៃ ច័ន្ទ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤

កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលា​ម៉ោង០៩:០០​នាទី​ព្រឹក​ទៅ នៅ​បន្ទប់​ព្រះវិហារ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​កម្មវិធី​ស្តីពី “កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌រវាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ក្រសួង​វប្បធម៌​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្នុង​គោលបំណង​លើកកម្ពស់​ការផ្លាស់ប្តូរ​វប្បធម៌ និង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ឲ្យ​កាន់តែ​ជិតស្និទ​រវាង​ប្រជាជាតិ​នៃ​ប្រទេស​ទាំងពីរ៕

ព័ត៌មានផ្សេងៗ