អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 10 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 225811 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8649955 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​ពិភាក្សា​ស្តីពី ផលប្រយោជន៍​នៃ​ការចូល​ស​ន្ធិសញ្ញា​អន្តរជាតិ​នៃ​សិទ្ធិ​អ្នកនិពន្ធ

ថ្ងៃ អង្គារ ទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៤

កាលពី​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ វេលា​ម៉ោង០៩:០០នាទី​ព្រឹក​ទៅ នៅ​បន្ទប់​ព្រះវិហារ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី “ផលប្រយោជន៍​នៃ​ការចូល​ស​ន្ធិ​សញ្ញា​អន្តរជាតិ​នៃ​សិទ្ធិ​អ្នកនិពន្ធ” ក្រោម​អធិបតីភាព ឯកឧត្តម សោម សុគន្ធ ប្រធាន​អង្គប្រជុំ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើការ​ប្រជុំពិភាក្សា​ស្តីពី​ផលប្រយោជន៍​នៃ​ការចូល​សន្ធិសញ្ញា​អន្តរជាតិ​នៃ​សិទ្ធិ​អ្នកនិពន្ធ ដែល​បាន​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សហការ​ជាមួយ​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក។

ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​ប្រធាន​អង្គប្រជុំ​សម្តែង​នូវ​ការអប់អរសាទរ​យ៉ាង​កក់ក្តៅ និង​ស្វាគមន៍​ចំពោះ​វត្តមាន លោក Candra Darusman តំណាង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​ប្រចាំ​ប្រទេស​សិង្ហ​បុរី លោក ស៊ឹម សុខ​ខេង តំណាង​គណៈកម្មាការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ តំណាង​ក្រសួង​នានា ដែល​បាន​ឆ្លៀតពេល​ដ៏​មមាញឹក​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ផលប្រយោជន៍​ចូល​សន្ធិសញ្ញា​អន្តរជាតិ​នៃ​សិទ្ធិ​អ្នកនិពន្ធ​នេះ ដើម្បី​ជួយ​ពង្រឹង​ការពារ​នូវ​ស្នាដៃ​របស់​អ្នកនិពន្ធ និង​មានឱកាស​បញ្ចេញ​គំនិត​បង្កើត​ស្នាដៃថ្មីៗបម្រើ​ផលប្រយោជន៍​ដល់​សង្គមជាតិ ដែល​អ្នកនិពន្ធ អ្នក​សម្តែង ម្ចាស់​សិទ្ធិ​និង​អង្គភាព​ទូរ​ផ្សាយ​ត្រូវការ​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​ក្នុង​ការគោរព​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល។ គូសបញ្ជាក់​ផង​ដែលថា ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូលរួម​ក្នុង​សន្ធិសញ្ញា និង​អនុសញ្ញាផ្សេងៗទាក់ទង​ទៅនឹង​វិស័យ​កម្មសិទ្ធិបញ្ញា​មានដូចជា៖ សមាជិក​នៃ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៥, អនុ​ញ្ញា​ក្រុងប៉ារីស ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩៨, ចុះ​កិច្ចព្រមព្រៀង​កម្មសិទ្ធិបញ្ញា​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៦, ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​កម្មសិទ្ធិបញ្ញា​កម្ពុជា និង​ប្រទេស​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ និង​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០។

ដោយសារ​បញ្ហាសំខាន់​ដូច​បាន​រៀបរាប់​ខាងលើ​នេះហើយ ទើប​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សហការ​ជាមួយ​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក (WIPO) រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង ក្នុង​គោលបំណង​ពិភាក្សា​ស្វែងយល់​នៅលើ​អនុសញ្ញា​មួយចំនួន​រួមមាន៖ Berne Convention 1971 អនុសញ្ញា​ទីក្រុង​ប៊ែ​ន ឆ្នាំ១៩៧១ ការពារ​លើ​ស្នាដៃ​អក្សរសាស្ត្រ​និង​ស្នាដៃ​សិល្បៈ, Rome Convention 1961 អនុសញ្ញា​ការពារ​អ្នក​សម្តែង ផលិតករ​ហ្វូ​ណូ​ក្រាម និង​អង្គភាព​ទូរ​ផ្សាយ, WPPP (WIPO Performances and Phonograms Treaty) 1996 ជា​សន្ធិសញ្ញា​របស់​អង្គការ​កម្មសិទ្ធិបញ្ញា លើ​ការសម្តែង​និង​ហ្វូ​ណូ​ក្រាម និង TRIPs Agreement 1994 (Agreement on Trade-Related Aspects of Intellectual Property Rights) ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ការពារ​លើ​ផ្នែក​កម្មសិទ្ធិបញ្ញា ដែល​នឹង​ត្រូវធ្វើ​បទ​បង្ហាញ​ពន្យល់​និង​បកស្រាយ​ដោយ លោក Candra Darusman តំណាង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក។ ហេតុនេះ ឯកឧត្តម​ប្រធាន​សំណូមពរ​ដល់​សមាជិក​អង្គប្រជុំ​ទាំងអស់​លើក​ជា​សំណួរ និង​ផ្តល់យោបល់​ឲ្យ​បាន​ច្រើន​ទាក់ទង​ទៅនឹង​អនុសញ្ញា​ខាងលើនេះ ជាពិសេស​អនុសញ្ញា​ទីក្រុង​ប៊ែ​ន (Berne Convention 1971) និង​អនុសញ្ញា​ទីក្រុង​រ៉ូម (Rome Convention 1961) ដែល​ផ្តល់នូវ​ផលប្រយោជន៍​យ៉ាងសំខាន់​សម្រាប់​អ្នកនិពន្ធ អ្នក​សម្តែង ម្ចាស់​សិទ្ធិ សិល្បករ ផលិតករ ក្នុងការ​អនុវត្តន៍​ប​ង្កើ​ត​នូវ​ស្នាដៃ​ផលិតផល​វប្បធម៌ថ្មីៗ និង​សូម​ថ្លែងអំណរគុណ​ជាថ្មី​ម្តងទៀត​ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង​ក្រសួង​នានា ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​នាពេលនេះ និង​សូម​ប្រកាស​បើ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ផល​ប្រ​យោធ​ន៍​នៃ​ការចូល​សន្ធិសញ្ញា​អន្តរជាតិ​នៃ​សិទ្ធិ​អ្នកនិពន្ធ​ចាប់ពីពេលនេះ​តទៅ៕

ព័ត៌មានផ្សេងៗ