អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 63 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 222274 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 237677 នាក់

ចំនួនអ្នកទស្សនា សរុប 8566722 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រភព​នៃ​ល្ខោន​ស្រមោល​ស្បែក​ខ្មែរ​

ថ្ងៃ សុក្រ ទី ១៧ ខែ មករា ឆ្នាំ ២០១៤

     ​ល្ខោន​ស្រមោល​ស្បែក​ធំ គឺជា​សិល្បៈ​ខ្មែរ​មួយបែប​មានកំណើត​តាំង​ពីស​.​វ​ទី ១ មកម្ល៉េះ ។ នេះ​ជាការ​បញ្ជាក់​អំពី​សតិ​ប្រាជ្ញា​ដ៏​ភ្លឺស្វាង និង​គំនិត​ច្នៃប្រឌិត​ដ៏​កំពូល ដែល​បង្កើត​សិល្បៈ​នេះ​ឡើង ឲ្យ​ក្លាយទៅជា​ទស្សនីយភាព​មួយ​ដ៏​អស្ចារ្យ ។ គេ​អាច​និយាយបានថា ល្ខោន​ស្រមោល​ស្បែក​ខាងលើនេះ គឺជា​សិល្បៈ​មួយ​ដែល​ប្រមូលផ្តុំ​នូវ​សិល្បៈ​ទាំង ៧ ។ 
​     ហេតុនេះហើយ​ទើប​សក្ខីកម្ម​នៃ​ល្ខោនស្បែក​នេះ ដែល​គេ​ហៅថា ល្ខោន​អាយ៉ង ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ឯកសារ​មួយចំនួន​នា​សម័យ​ក្រោយ​អង្គរ ។​
​គេ​ឃើញ​មានការ​សម្តែង​នូវ​ល្ខោនស្បែក​ធំ​នេះ ក្នុង​ពិធីបុណ្យ​ធំៗ ជាពិសេស​នៅ​ខេត្តសៀមរាប​អង្គរ ដូច​ជាការ​បួងសួង​សុំ​សេចក្តីប្រាថ្នា​អ្វីមួយ ពិធី​បុណ្យសព​ព្រះចៅអធិការ​វត្ត​ដែល​សុគត ពិធីបុណ្យ​សុំ​ទឹកភ្លៀង បុណ្យ​ចំរើន​ព្រះ​ជន្មាយុ​របស់​ព្រះមហាក្សត្រ ដោយមាន​មហាជន​ច្រើន​កុះករ​ចូលរួម ។ 

​តើ​ល្ខោន​ស្រមោល​ស្បែ​កមាន​ប្រភព​ចេញពី​ណា​មក ?

     ក្រោយ​សតវត្ស​ទី​១៣ ជនជាតិ​ជិតខាង​ខ្លះ​បាន​យល់ច្រឡំ​ថា សិល្បៈ​ស្បែក​ខ្មែរ​ដែល​ប្រជាជន​ខេត្តបាត់ដំបង​តែង​ហៅថា ’​ណាំងស្បែក​” នោះ​គឺ មានកំណើត​ចេញពី​ប្រទេស​ថៃ ។ 
​     ដូច​ករណី​នៃ​ល្ខោន​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរដែរ ការ​ស្រាវ​ជ្រាវរបស់​យើង ដើម្បី​ឲ្យ​ដឹងថា សិល្បៈ​ស្បែក​ខ្មែរ​មាន​ប្រភព​ចេញពី​ពេលណា​មក បានធ្វើ​ឲ្យ​មាន​ដំណោះស្រាយ​ជ្រះស្រឡះ​មួយ ។ សិល្បៈ​ស្បែក​ខ្មែរ​នេះ ត្រូវបាន​នាំចូល​ពី​ឥណ្ឌា​នៅ​ដើម​សតវត្ស​ទី​១ នៃ​គ្រិស្តសករាជ ពោលគឺ​សិល្បៈ​ស្បែក​មានកំណើត​ចេញពី​​ប្រទេស​ឥណ្ឌា​ភាគខាងត្បូង ។ កេរ្តិ៍មរតក​សិល្បៈ​ស្បែក​ខ្មែរ​នេះ មាន​អាយុកាល​ប្រមាណ​២០០០​ឆ្នាំ​មកហើយ ដែល​សូម្បីតែ​ជនជាតិខ្មែរ​ខ្លួនឯង ក៏​សឹងតែ​ពុំបាន​ដឹង​ច្បាស់​នាពេល​កន្លងមក​ផង ដោយសារតែ​ខ្វះ​ឯកសារ ។

     ឯ​ជនជាតិ​ប្រទេសជិតខាង​ខ្លះ​ក៏បាន​លើកយក​មរតក​សិល្បៈ​ខ្មែរ​នេះ ថា​ជា​របស់​ជាតិ​សាសន៍​របស់ខ្លួន​ក៏មាន​ដូចជា​ជនជាតិ​ថៃ ឬ​ជនជាតិ​ម៉ា​ឡេ​ជាដើម ។ តែ​ទោះ​យ៉ាងណាក៏ដោយ​ការស្រាវជ្រាវ​នាពេល​ក្រោយៗ​នេះ បន្ទាប់ពី​ស្រុកទេស​បានបញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ទៅ ទើប​បានដឹង​ច្បាស់​ថែម​ទៀតថា សិល្បៈ​ស្បែក​ខ្មែរ​មានកំណើត​នា​ដើម​សតវត្ស​ទី​១ ដែលមាន​លំហូរ​ចូល​ពី​ប្រភព​ប្រទេស​ឥណ្ឌា​មក ។ 
     ​សិល្បៈ​ស្បែក​នេះ​ដំបូង​ឡើយ មាននៅ​ប្រទេស​ឥណ្ឌា​ភាគខាងត្បូង ដែលជា​សិល្បៈ​ធ្វើឡើង​សម្រាប់​ជា​តង្វាយ​ដល់​ព្រះអាទិទេព​ដ៏​មាន​ មហិទ្ធិឫទ្ធិ​របស់​ឥណ្ឌា ។ តង្វាយ​សិល្បៈ​ស្បែក​នេះ ជាការ​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន និង​សិរី​មង្គល​សម្រាប់​ប្រជាជន​ឥណ្ឌា ។​ 

     ការកកើតឡើង​នូវ​សិល្បៈ​ស្បែក​នេះ លើទឹក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដំបូង​បំផុត​ដោយ​ឥណ្ឌា​រូបនីយកម្ម​នា​ដើម​ សតវត្ស​ទី​១ នៃ​គ្រិស្តសករាជ ។ ក្នុងពេល​មាន​លំហូរ​ចូល​សិល្បៈ​ស្បែក​បែបនេះ​មក​ក្នុងប្រទេស​ខ្មែរ នៅឯ​ប្រទេស​ឥណ្ឌា​មាន​សិល្បៈ​ស្បែក​នេះ​ពាសពេញ ដូចជា​ស្រុក​ប៉ី​ជ​បូរ​, បៃ​លា​រី​, ជិ​ត្រ​ទូ​គ៌ា​, រី​ង្គា​ឡ័​រ​មី​ស័​រ​, ស្សី​ភេ​គ​, ម័​ង​ឌី​យ៉ា​, ទុប​កូរ និង​ស្រុក​នាតកា​ដែល​សិល្បៈ​ស្បែក​នេះ​មាន​លក្ខណៈ​ស្រដៀង​ដូច​សិល្បៈ​ស្បែក​ ខ្មែរ​បច្ចុប្បន្ន​នេះដែរ ។​
​     ​សូម​ជម្រាប​បន្ថែមថា ភាពស្រដៀងគ្នា​រវាង​សិល្បៈ​ស្បែក​ខ្មែរ និង​ឥណ្ឌា​នេះ​ជាការ​បញ្ជាក់ថា សិល្បៈ​ស្បែក​ទាំងពីរ​នេះ សុទ្ធ​តែមាន​ភាពចំណាស់​នៃ​ប្រវត្តិ​របស់​វា​នៅក្នុង​ប្រទេស​នីមួយៗ​យ៉ាងពិត​ ប្រាកដ  ហើយ​សិល្បៈ​ស្បែក​នេះ​ក៏​នៅតែ​បន្ត​ថែរក្សា​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​ ទៀត ក្រោយពី​បាន​ជះឥទ្ធិពល​លើ​ណាំង​ថៃ​នា​សម័យ​សុខោទ័យ និង​អាយុ​ធ្យា ។​
​ជារួម​ដូច​ប្រទេស​ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ីដែរ សិ​ល្បៈ​ស្បែក​ខ្មែរ ពិត​ជាមាន​ប្រភព​ចេញពី​ឥណ្ឌា​យ៉ាង​ប្រាកដ ៕

ព័ត៌មានផ្សេងៗ

  • ល្ខោនបាសាក់​

    ទម្រង់​សិល្បៈ​ទស្សនីយភាព​ខ្មែរ​បាន​យោន​យក​ឈ្មោះ​ក្នុង​លក្ខណៈ​ខុស​ៗ ប្លែក​គ្នា​ជា​ច្រើន។ ទម្រង់​ខ្លះ​បាន​យក​ឈ្មោះ​ចេញ​អំពី​ឧបករណ៍​តន្ត្រី ឫ វង់​តន្ត្រី ណា​មួយ ដូចជា​ល្ខោន​យីកេ ឫ​ល្ខោន​មហោរី​ជា​ដើម។ ប៉ុន្តែ​ទម្រង់​ខ្លះ​ទៀត​បាន​យក​ឈ្មោះ​ពី​សិល្ប​ករ​ដែល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​លើស​លប់​ដូចជា​សិល្បៈ​ចម្រៀង​អាយ៉ៃ។

  • Generic placeholder image

    ល្ខោស្បែកធំ​