អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 8 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237677 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 361544 នាក់

ចំនួនអ្នកទស្សនា សរុប 8630292 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

មហោ​ស្រព​​សិល្បៈ​​ដណ្ដាំ​​ស្ល​ម្ហូប​អាហារ​​ខ្មែរ​លើក​ទី១៥ និង​​ពិធី​បង្ហាញ​ទម្រង់​សម្លៀក​បំពាក់​​ប្រ​ចាំ​ឆ្នាំ​២០១៤

ថ្ងៃ អង្គារ ទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៤

នៅ​ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៤ វេលា​ម៉ោង ១៤:៣០នាទី ក្នុង​បរិវេណ​សាល​មហោស្រព​ចតុមុខ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រារព្ធ​ធ្វើ​កម្មវិធី​មហោស្រព​សិល្បៈ​ដណ្ដាំ​ស្ល​ម្ហូបអាហារ​ខ្មែរ លើក​ទី១៥ និង​ពិធីបង្ហាញទម្រង់សម្លៀកបំពាក់​ ប្រចាំឆ្នាំ២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម សំរាំង កំសាន្ដ រដ្ឋលេខាធិការ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ​នៅក្នុង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជាច្រើនរូប​ទៀត។ ក្នុងនោះដែរ​នៅក្នុង​កម្មវិធី​មហោស្រព​ដណ្ដាំ​ស្ល​ម្ហូប​ខ្មែរ និង​សម្លៀកបំពាក់​ប្រចាំឆ្នាំ២០១៤ ក៏មាន​ការចូលរួម​ប្រកួត​ពី​គ្រប់​បណ្ដា​រាជធានី​ខេត្ត ដើម្បី​ទទួលបាន​នូវ​ជ័យលាភី​ប្រចាំឆ្នាំ​ផងដែរ៕

ព័ត៌មានផ្សេងៗ