សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 9 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 356897 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 246576 នាក់
ចំនួនអ្នកទស្សនា សរុប 9706573 នាក់
ថ្ងៃ សុក្រ ទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៤
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៨:៣០នាទីព្រឹកទៅ នៅសាលអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រារព្វពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រដល់និស្សិត និងប្រកាសបើកម្មវិធីបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិតផ្នែកមនុស្សសាស្ត្រ ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន INALCO នៃប្រទេសបារាំង នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក សាកលវិទ្យាធិការ សភវស. លោក លោកស្រី ព្រឹទ្ធបុរសមហាវិទ្យាល័យ សាស្ត្រាចារ្យនៃ សភវស. និងវិទ្យាស្ថាន INALCO ដើម្បីអបអរសាទរពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
តាមរយៈរបាយការណ៍ ឯកឧត្តម បុង សុវត្តិ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានឲ្យដឹងថា ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជូនដល់ប្អូនៗនិស្សិតជ័យលាភីមានប្រាំមហាវិទ្យាល័យ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា២០១២-២០១៣ សរុបទាំអស់ចំនួន២៥៤នាក់ នារី៧៣នាក់ ក្នុងនោះមាន៖ មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីយវិទ្យាចំនួន១៣២នាក់ នារី១៧នាក់, មហាវិទ្យាល័យបុរាណវិទ្យាចំនួន៣៧នាក់ នារី១៥នាក់, មហាវិទ្យាល័យសិល្បៈនាដសាស្ត្រចំនួន០៩នាក់ នារី០៦នាក់, មហាវិទ្យាល័យតូរ្យតន្ត្រីចំនួន១៤នាក់ នារី០៧នាក់ និងមហាវិទ្យាល័យសិល្បៈសូនរូបសរុបចំនួន៦២នាក់ នារី២៨នាក់ក្នុងនោះមានជំនាញវិចិត្រកម្ម តុបតែងលំអនៃស្ថាបត្យកម្ម គំនូរសាគមន៍នាគមន៍ និងចម្លាក់ទំនើប។
គូសបញ្ជាក់ផងដែរថា ក្នុងចំណោមនិស្សិតជ័យលាភីខាងលើ មាននិស្សិតចំនួន១៦នាក់ (ក្នុងនោះមាននិស្សិតឡាវចំនួន០៣នាក់) បានទទួលសញ្ញាបត្រផ្ទាល់ពីវិទ្យាស្ថាន INALCO នៃប្រទេសបារាំង ដោយសារនិស្សិតទាំង១៦នាក់ខាងលើ បានចូលសិក្សាក្នុងកម្មវិធីថ្នាក់ Mousson ដែលកម្មវិធីសិក្សានេះរៀបចំឡើងដោយមានកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយវិទ្យាស្ថាន INALCO (Institute de Recherche Pour Le développement) ព្រមទាំងស្ថាប័នស្រាវជ្រាវជាច្រើនទៀតនៅប្រទេសបារាំង៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>