អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 16 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 383762 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8637280 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

អភិបាល​ក្រុង Lowell រដ្ឋ​ Massachusetts នៃ​សហរដ្ឋ​អាមេរិក និង​ប្រតិ​ភូ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ

ថ្ងៃ ច័ន្ទ ទី ១៩ ខែ មករា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ វេលា​ម៉ោង០៩:០០នាទី​ព្រឹក​ទៅ នៅ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានអនុញ្ញាត​ជូន ឯកឧត្តម         Rodney M.Elliott អភិបាលក្រុង Lowell រដ្ឋ Massachusetts នៃ​សហរដ្ឋអាមេរិក និង​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ ពិសេស​ការរៀបចំ​តាំង​បង្ហាញ​រូបចម្លាក់​ចំនួន២របស់​កម្ពុជា​គឺ រូបចម្លាក់​ព្រះបាទ​ជ័យ​វរ្ម័នទី៧ និង​រូបចម្លាក់​ព្រះព្រហ្ម នៅក្នុង​ទីក្រុង​មួយ​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​និង​បរទេស​ដទៃទៀត បាន​ស្គាល់​និង​យល់ដឹង​ពី​អត្តសញ្ញាណ សិល្បៈ​វប្បធម៌ ប្រពៃណី របស់​កម្ពុជា។

ឯកឧត្តម​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​សម្តែង​ការស្វាគមន៍​ចំពោះ​គោលបំណង​ដ៏​ល្អ​នេះ និង​ជាការ​ឆ្លើយតប​លោក​អភិបាលក្រុង Lowell ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សូម​ថ្លែងអំណរគុណ ចំពោះ​ការយកចិត្តទុកដាក់​លើ​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ ក្នុង​គោលបំណង​លើកកម្ពស់​ការផ្លាស់ប្តូរ​បទពិសោធន៍ និង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ឲ្យ​កាន់តែ​ជិតស្និទ​រវាង​ប្រជាជាតិ​នៃ​ប្រទេស​ទាំងពីរ​នៅ​ទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក៕

ព័ត៌មានផ្សេងៗ