អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 30 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 275183 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8635025 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

​​សេច​​ក្តី​​ប្រ​កាស​​​ព័ត៌​មាន​​​ស្តីពី ការ​​បើក​​​មហោ​​ស្រព​​​សិល្បៈ​​​យុវ​ជន​​​ទូ​​ទាំង​​ប្រទេស​ អប​អរ​​សាទរ​​​ទិវា​​​វប្ប​ធម៌​​​ជាតិ ៣មីនា លើក​​​ទី១៧ ឆ្នាំ​២០១៥

ថ្ងៃ សុក្រ ទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ វេលា​ម៉ោង០៩:០០នាទី​ព្រឹក​ទៅ នៅ​បន្ទប់​ព្រះវិហារ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី “ការបើក​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣មីនា លើក​ទី១៧ ឆ្នាំ២០១៥ចាប់ពី​ថ្ងៃទី២៣ ខែកុម្ភៈ ដល់​ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ក្រោម​អធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ រៀបចំឡើង​ដោយ​គោរព​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ណែនាំ​ក្នុង​ទិវា​វប្បធម៌​ជាតិ ៣មីនា លើក​ទី១៦ ឆ្នាំ២០១៤ នៅ​សាលសន្និសីទ​ចតុម្មុខ។

គោលបំណង​សំខាន់​នៃ​មហោស្រព​សិល្បៈ​នេះ គឺ​ដើម្បី​អប់រំ​និង​បណ្តុះបណ្តាល​យុវជន​ខ្មែរ ពិសេស​សិស្ស​ថ្នាក់​មធ្យម និង​និស្សិត​ថ្នាក់​ឧ​ត្ត​ម​ឲ្យ​បាន​យល់ដឹង​ពី​តម្លៃពិត​និង​បច្ចេកទេស​សម្តែង​សិល្បៈ​ប្រពៃណីជាតិ​ដូចជា៖ របាំ តន្ត្រី និង​ចម្រៀង​បុរាណ​ប្រពៃណី​និង​ប្រជាប្រិយ ព្រមទាំង​ល្ខោន​នាដកម្ម​ជាដើម សំដៅ​ជម្រុញ​ឲ្យ​មាន​ទឹកចិត្ត​ស្រឡាញ់ ស្មារតី​ថែរក្សា និង​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ឲ្យ​មាន​ចីរភាព និង​រីកចម្រើន​ស្របតាម​សម័យកាល។

មហោស្រព​សិល្បៈ​យុវជន​នេះ នឹងមាន​ការចូលរួម​ប្រកួត​ពី​ក្រុម​សិល្បៈ​យុវជន​រាជធានី-ខេត្ត និង​ពី​និស្សិត​សាកលវិទ្យាល័យ​នានា​សរុប​ចំនួន ៣៧ក្រុម ដែល​រួមមាន​របាំ និង​ឈុត​ល្ខោន​អប់រំ​ខ្លី និង​បើក​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ដោយ​សេរី ចាប់ពី​ថ្ងៃទី២៣ ដល់​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នៅ​សាលសន្និសីទ​ចតុម្មុខ រាជធានី​ភ្នំពេញ៕

ព័ត៌មានផ្សេងៗ