អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 40 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 277168 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 242997 នាក់

ចំនួនអ្នកទស្សនា សរុប 8711442 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​ពិភាក្សា​​ការ​ស្នើ​សុំ​​អនុញ្ញាតិ​​និង​​ឧបត្ថម្ភ​​កន្លែង​​សម្តែង​​មហោ​ស្រព​​សៀក​​អន្តរ​ជាតិ​​ទីនេះ​​ទីនោះ លើក​​ទី​៩

ថ្ងៃ អង្គារ ទី ០៣ ខែ មិនា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ វេលា​ម៉ោង១៤:៣០នាទី​រសៀល​ទៅ នៅ​បន្ទប់​អប្សរា​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ការស្នើសុំ​អនុញ្ញាតិ​និង​ឧបត្ថម្ភ​កន្លែង​សម្តែង​មហោស្រព​សៀក​អន្តរជាតិ​ទីនេះ​ទីនោះ លើក​ទី៩ ក្រោម​អធិបតីភាព ឯកឧត្តម គង់ កន្តា​រ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី អគ្គនាយករង ប្រធាន​នាយកដ្ឋាន​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​លោក​ប្រធាន​សហ​គ្រា​សង្គម​ហ្វារ (PPSE) បាន​ប្រជុំពិភាក្សា​លើ​ការស្នើសុំ​អនុញ្ញាតិ​និង​ឧបត្ថម្ភ​កន្លែង​សម្តែង​មហោស្រព​សៀក​អន្តរជាតិ​ទីនេះ​ទីនោះ លើក​ទី៩ រៀបចំឡើង​ដោយ​សហគ្រាស​សង្គម​ហ្វារ ដែលមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​មួយចំនួន​ដូចជា៖ កម្ពុជា វៀតណាម ឡាវ តៃវ៉ាន់ ស្វី​ស និង​បារាំង នា​ថ្ងៃទី៧ ដល់​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៥ នៅ​មជ្ឍមណ្ឌល​សិល្បៈ​សៀក​និង​ទស្សនីយភាព​រាជធានី​ភ្នំពេញ (សាលា​សៀក​ជាតិ​រាជធានី​ភ្នំពេញ) ក្នុង​គោលបំណង​ផ្តល់ឱកាស​ការងារ​ដល់​សិល្បករ និង​ធ្វើ​ឲ្យ​មាន​ស្ថេរភាព​ផ្នែក​ហិរញ្ញវត្ថុ​សំខាន់​របស់ PPSE ដើម្បី​អនុវត្ត​នូវ​កម្មវិធី​អប់រំ៕

ព័ត៌មានផ្សេងៗ