សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 9 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 244760 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 0 នាក់
ចំនួនអ្នកទស្សនា សរុប 9703442 នាក់
ថ្ងៃ សៅរ៍ ទី ២៨ ខែ មិនា ឆ្នាំ ២០១៥
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង០៩:០០នាទីព្រឹកទៅ នៅបន្ទប់អង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវថ្មីៗនៅស្ថានីយ៍ល្អាងស្ពាន ខេត្តបាត់ដំបង ដោយ លោក អ៊ូប៊ែរ ហ្វ័រ៉េសទីយ៉េ សហប្រធានបេសកកម្មស្រាវជ្រាវបុរេប្រវត្តិសាស្ត្រកម្ពុជា-បារាំង ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងន័យដើម្បីឲ្យប្រជាជន សិស្ស និស្សិត បានដឹង បានស្គាល់ និងចូលរួមការពារ អភិរក្ស និងសហការធ្វើយ៉ាងណាឲ្យការងារស្រាវជ្រាវទាំងអស់នេះ រីកចម្រើនទាំងក្នុងប្រទេសនិងថ្នាក់តំបន់ទាំងមូល។
តាមរយៈការស្រាវជ្រាវនេះ លោក អ៊ូប៊ែរ ហ្វ័រ៉េសទីយ៉េ បានបញ្ជាក់ពីការរកឃើញឆ្អឹងសព កងដៃ និងគ្រាប់អង្កាំធ្វើពីថ្មជាង២០០០គ្រាប់ បើប្រៀបធៀបក្នុងតំបន់អាស៊ី គឺជាការរកឃើញច្រើនជាងគេ ហើយមានអាយុកាលរហូតដល់ទៅជាង៧ម៉ឺនឆ្នាំមុនពេលបច្ចុប្បន្ន។ សម្រាប់ទិសដៅនាពេលអនាគត យើងនឹងបន្តកិច្ចការស្រាវជ្រាវល្អាងស្ពានឲ្យកាន់តែស៊ីជម្រៅ និងមានគោលការណ៍ធ្វើការបណ្តុះបណ្តាលនិស្សិតកម្ពុជាជំនាន់ក្រោយលើជំនាញផ្សេងៗ ទាក់ទងនឹងវិស័យបុរេប្រវត្តិសាស្ត្រនេះ។
លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អបអរសាទរ និងកោតសរសើរលើលទ្ធផលនៃការងារស្រាវជ្រាវនេះ និងជម្រុញឲ្យមានការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាលើវិស័យបុរេប្រវត្តិសាស្ត្រនេះឲ្យកាន់តែទូលំទូលាយដើម្បីបន្តវេនទៅថ្ងៃអនាគត នេះជាគោលជំហរមួយដែលក្រសួងសហការជាមួយភាគីបារាំងលើការងារទាំងអស់នេះ និងបង្ហាញឲ្យឃើញពីសក្តានុពលពីវិស័យវប្បធម៌នៅកម្ពុជា គឺមានទាំងវិស័យបុរេប្រវត្តិសាស្ត្រ និងប្រវត្តិសាស្ត្រ សម្រាប់ជាឃ្លាំងចំណេះដឹងទុកឲ្យអ្នកសិក្សាជំនាន់ក្រោយធ្វើជាបទពិសោធន៍៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>