អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 26 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 218947 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8653418 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធី​​​ប្រគល់​-​ទទួល អំ​ណោយ​​​សម្ភារៈ​​​សៀក​​​រវាង​​​ក្រសួង​​​វប្បធម៌​​​នៃ​​​សា​ធា​រ​ណៈ​​រដ្ឋ​​​ប្រជា​​មា​និត​​​ចិន​ និង​​​ក្រសួង​​​វប្ប​ធម៌​​​និង​​​វិចិត្រ​​សិល្បៈ​​​នៃ​​​ព្រះ​​រា​​ជា​ណា​​​ចក្រ​​​កម្ពុជា

ថ្ងៃ អាទិត្យ ទី ២៩ ខែ មិនា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ វេលា​ម៉ោង១៦:០០នាទី​រសៀល​ទៅ នៅ​បន្ទប់​អង្គរវត្ត​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​ប្រារព្ធ​ពិធី​ប្រគល់-ទទួល អំណោយ​សម្ភារៈ​សៀក​រវាង​ក្រសួង​វប្បធម៌​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង លោកជំទាវ Bu Jianguo  ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន។

អំណោយ​សម្ភារៈ​សៀក​ទាំងអស់ គិត​ជា​ទឹកប្រាក់​មានតម្លៃ ៣០០,០០០RMB ទម្ងន់២០០គីឡូក្រាម រួមមាន១២៦កេស។ ការផ្តល់​អំណោយ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​អនុវត្តតាម​ផែនការ​នៃ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា-ចិន លើ​វិស័យ​វប្បធម៌​និង​សិល្បៈ៕

ព័ត៌មានផ្សេងៗ