អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 44 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 233749 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8638687 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

​ប្រជុំ​​បូក​សរុប​​ការ​ងារ​​នារី

ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ វេលា​ម៉ោង០៨:៣០នាទី​ព្រឹក​ទៅ នៅ​បន្ទប់​អប្សរា​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​បូកសរុប​ការងារ​នារី​ក្រសួង៧ក្រោម​អធិបតីភាព លោកស្រី រស់ សារូ ប្រធាន​ក្រុមការងារ​នារី និង​ជា​ប្រធាន​នាយកដ្ឋាន​សៀវភៅ​និង​ការអាន ដែលមាន​ការអញ្ជើញ​ចូលរួម​ពី លោកស្រី អគ្គនាយករង នាយិកា តំណាង​នារី​គ្រប់​អង្គភាព​ចំណុះ​ឲ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ប្រជុំពិភាក្សា​បូកសរុប​ការងារ​ដែល​បាន​អនុវត្ត​កន្លងមក ក្នុង​គោលបំណង​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​ការងារ ផល​លំបាក​ក្នុងការ​អនុវត្ត​ការងារ និង​ទិសដៅ​ការងារ​បន្ត ដើម្បី​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​គោលដៅ​អភិវឌ្ឍ​សមត្ថភាព​ក្រុមការងារ​នារី​ទៅ​ថ្ងៃ​អនាគត៕

ព័ត៌មានផ្សេងៗ