អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 34 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 384068 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8637586 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

បើក​កិច្ចប្រជុំ​ការងារ​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ

ថ្ងៃ ច័ន្ទ ទី ២៧ ខែ មេសា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ វេលា​ម៉ោង១៥:០០នាទី​រសៀល​ទៅ នៅ​បន្ទប់​អប្សរា​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ការងារ​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ ក្រោម​អធិបតីភាព ឯកឧត្តម ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី លោក​អគ្គនាយករង ប្រធាន អនុប្រធាន​តំណាង​គ្រប់​អង្គភាព​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ បាន​ប្រជុំពិភាក្សា​លើ​ការងារ​បុគ្គលិក​ពាក់ព័ន្ធ​នឹង​ការធ្វើ​វិភាគ​ការងារ​មន្ត្រីរាជការ​តាម​សេចក្តីណែនាំ​ពី​ក្រសួង​មុខងារសាធារណៈ ពិសេស​ការបង្ហាញ​ពី​សកម្មភាព​ការងារ បញ្ហា​ប្រឈម​ចំពោះមុខ​របស់​គ្រប់​អង្គភាព​ក្រោម​ឱវាទ ក្នុង​គោលបំណង​ជម្រុញ និង​បង្កើន​សមត្ថភាព​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕

ព័ត៌មានផ្សេងៗ