អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 51 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 277625 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 237677 នាក់

ចំនួនអ្នកទស្សនា សរុប 8563452 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

លោក ហ្វា​ង មិញ ខា​ញ់ នាយក​​សា​លា​​សៀក​​នាទី​​ក្រុង​​ហាណូយ និង​​សហ​ការី ចូល​ជួប​​សម្តែង​​ការ​គួរសម និង​​ពិភាក្សា​​ការងារ​​លើ​​វិស័យ​​សិល្បៈ​​សៀក​​ក្នុង​​ព្រះ​រាជា​ណាចក្រ​កម្ពុជា

ថ្ងៃ ពុធ ទី ០៣ ខែ មិថុនា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ វេលា​ម៉ោង០៩:០០នាទី​ព្រឹក​ទៅ នៅ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានអនុញ្ញាត​ជូន លោក ហ្វា​ង មិញ ខា​ញ់ នាយក​សាលា​សៀក​នាទី​ក្រុង​ហាណូយ និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​លើ​វិស័យ​សិល្បៈ​សៀក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ភាគី​វៀតណាម​បានស្នើ​ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ចាត់​បញ្ជូន​ក្រុម​សិល្បៈ​សៀក​កម្ពុជា​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​សិល្បៈ​សៀក​នៅ​ទីក្រុង​ហាណូយ ដែលមាន​ការ​ចួ​ល​រូ​ម​ចំនួន៣ប្រទេស​គឺ កម្ពុជា វៀតណាម និង​ឡាវ នា​ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ។

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​សម្តែង​ការស្វាគមន៍ និង​ជាការ​ឆ្លើយតប លោក ហ្វា​ង មិញ ខា​ញ់ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​រីករាយ​និង​សហការ ដើម្បី​ជម្រុញ​ការអភិវឌ្ឍ​វប្បធម៌​លើ​វិស័យ​សិល្បៈ​សៀក​ឲ្យ​កាន់តែ​ប្រសើរឡើង តាមរយៈ​ការផ្លាស់ប្តូរ​វប្បធម៌ និង​បង្កើន​សហប្រតិបត្តិការ ពិសេស​ការជួយ​បណ្តុះបណ្តាល​ដល់​កម្ពុជា​លើ​ជំនាញ​ឯកទេស​គ្រប់គ្រង​ឆាក ការ​តម្លើង​រោង​សៀក ការរៀបចំ​ប្រព័ន្ធ​ភ្លើង និង​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​លើ​វិស័យ​សិល្បៈ​សៀក​ក្នុង​កម្រិត​មហាវិទ្យាល័យ​បន្ថែមទៀត ពី​ភាគី​វៀតណាម៕

ព័ត៌មានផ្សេងៗ