អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 32 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 220605 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 219126 នាក់

ចំនួនអ្នកទស្សនា សរុប 8678765 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

លោកជំទាវ ពូ ជានគ័រ ចូល​ជួប​​សម្តែង​​ការ​គួរសម និង​​ពិភាក្សា​​ការ​ងារ​​ពាក់​ព័ន្ធ​នឹង​​កិច្ច​សហ​ប្រតិបត្តិ​ការ​​វប្បធម៌​​រវាង​​ប្រទេស​​ទាំងពីរ

ថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ កក្កដា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ វេលា​ម៉ោង១៥:០០នាទី​រសៀល​ទៅ នៅ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកជំទាវ​រដ្ឋមន្ត្រី ភឿង ស​កុ​ណា បានអនុញ្ញាត​ជូន លោកជំទាវ ពូ ជាន​គ័​រ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា​និង សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ នឹង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ ដោយ​ភាគី​ចិន​បានផ្តល់ ការអនុញ្ញាត​ឲ្យ​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជា​ថ្នាក់រៀន ភាសា​ចិន​សម្រាប់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​សាកលវិទ្យាល័យ​ភូមិន្ទ វិចិត្រសិល្បៈ ការស្វែងរក​អាហារូបករណ៍ថ្មីៗសម្រាប់​មន្ត្រីរាជការ​ក្រសួង វប្បធម៌​និង វិចិត្រសិល្បៈ ដើម្បី​ទៅ​សិក្សា​លើ​ជំនាញ​សិល្បៈ​និង​វប្បធម៌ នៅ​ប្រទេស​ចិន និង​ការផ្តល់​ការឧបត្ថម្ភ​គាំទ្រ​លើ​រាល់​សកម្មភាព​នានា​របស់ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​សម្តែង​ការស្វាគមន៍ និង​អរគុណ​ចំពោះ​សកម្មភាព​ខាងលើ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​វប្បធម៌ និង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត៕

ព័ត៌មានផ្សេងៗ