អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 4 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 220616 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 330861 នាក់

ចំនួនអ្នកទស្សនា សរុប 8670990 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

​កិច្ច​ប្រ​ជុំ​​ការ​ងារ​​សមា​គម​នារី​​ក​ម្ពុ​ជា​​ដើម្បី​​សន្តិ​ភាព និង​អភិវឌ្ឍន៍​ក្រសួង​វប្បធម៌​​និង​​វិចិត្រ​សិល្បៈ​ ក្រោម​​អធិបតី​ភាព លោកជំទាវ នេ​ត ភូ​ម៉ា​រី អនុ​រដ្ឋលេ​ខា​ធិ​ការ​

ថ្ងៃ ពុធ ទី ០៥ ខែ សីហា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ វេលា​ម៉ោង១៤.៣០នាទី​រសៀល​ទៅ នៅ​បន្ទប់​អប្សរា​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ការងារ​សមាគមនារី​ក​ម្ពុ​ជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រោម​អធិបតីភាព លោកជំទាវ នេត ភូ​ម៉ា​រី អនុរដ្ឋលេខាធិការ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី លោកជំទាវ​អនុរដ្ឋលេខាធិការ ជំនួយការ​ក្រសួង លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នាយិកា​រង ប្រធាន អនុប្រធាន​ការិយាល័យ បាន​ប្រជុំពិភាក្សា​លើ​សេចក្តីព្រាង​បង្កើត​ក្រុមការងារ​រៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​គណៈកម្មការ​សាខា​សមាគមនារី​កម្ពុជា និង​កម្មវិធី​ផ្ទេរ​ភារកិច្ច​ប្រធាន​គណៈកម្មការ​សាខា​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ៕

ព័ត៌មានផ្សេងៗ