អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 27 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 330041 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 221433 នាក់

ចំនួនអ្នកទស្សនា សរុប 8670170 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

លោក​ជំទាវ​​រដ្ឋ​មន្ត្រី ភឿង ស​កុ​ណា បាន​អនុញ្ញាត​​ជូន លោក Frank Rittman នាយក​រង​គ្រប់​គ្រង​​ក្រុម​ហ៊ុន​​ភាព​យន្ត​​នៃ​​សហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម

ថ្ងៃ ច័ន្ទ ទី ២០ ខែ កក្កដា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ វេលា​ម៉ោង០៩.០០នាទី​ព្រឹក​ទៅ នៅ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកជំទាវ​រដ្ឋមន្ត្រី ភឿង ស​កុ​ណា បានអនុញ្ញាត​ជូន លោក Frank Rittman នាយករង​គ្រប់គ្រង​ក្រុមហ៊ុន​ភាពយន្ត​នៃ​សហរដ្ឋអាមេរិក និង​ជាម​ន្ត្រី​គោលនយោបាយ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក​នៃ​សមាគម Motion Picture ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​លើ​វិស័យ​សិល្បៈ​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ការនាំ​ចូល​ខ្សែភាពយន្ត​បរទេស​មក​កម្ពុជា។

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​សម្តែង​ការស្វាគមន៍ និង​អរគុណ​ចំពោះ ការយកចិត្តទុកដាក់​លើ​វិស័យ​សិល្បៈ​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​គោលនយោបាយ​ជម្រុញ​នឹង​លើកកម្ពស់​សិល្បៈ​ភាពយន្ត​ខ្មែរ ឲ្យ​មានការ​អភិវឌ្ឍ​និង​រីកចម្រើន​បន្ថែមទៀត​ទៅ​ថ្ងៃ​អនាគត ចំពោះ​ការនាំ​ចូល​ខ្សែភាពយន្ត​បរទេស​មក​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលការណ៍ និង​ច្បាប់​កំណត់​ក្នុងការ​អនុញ្ញាត​ឲ្យ​នាំចូល​ខ្សែភាពយន្ត​បរទេស​មក​កម្ពុជា៕

ព័ត៌មានផ្សេងៗ