អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 25 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 218693 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8653164 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កិច្ច​ប្រ​ជុំ​ការ​ងារ​សមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ

ថ្ងៃ អង្គារ ទី ២៥ ខែ សីហា ឆ្នាំ ២០១៥

កាល​ពី​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០១៥​ វេ​លា​ម៉ោង​១៤​.៣០​នាទី​រសៀល​ទៅ​ នៅ​បន្ទប់​អប្សរា​នៃទី​ស្តី​ការ​ក្រសួង​វប្ប​ធម៌​និង​វិ​ចិត្រ​សិល្បៈ​ មាន​បើក​កិច្ច​ប្រ​ជុំ​ការ​ងារ​សមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ក្រោម​អធិប​តី​ភាព​ លោកជំទាវ នេត ភូម៉ារី អនុរដ្ឋលេខា​ធិការ​ ដែល​មាន​ការអញ្ជើញ​ចូល​រួម​ពី លោក​ជំទាវ​ ជំនួយការ​ក្រសួង លោក លោកស្រី អគ្គនា​យក​រង នាយិកា ប្រធាន អនុ​ប្រធាន​នាយកដ្ឋាន ប្រធាន អនុប្រធាន​ការិយា​ល័យ បាន​ប្រ​ជុំ​ពិភាក្សា​លើ​ការ​ងារ​រៀប​ចំ​ពិ​ធី​ប្រ​កាស​ទទួល​ស្គាល់​សមាស​ភាព​គណៈ​កម្មការ​សាខា​សមាគម​នារីកម្ពុជា និង​ពិធី​ផ្ទេរ​ភារ​កិច្ច​ប្រធាន​គណៈ​កម្មការ​សាខា​សមាគម​នារីកម្ពុជា​ដើម្បី​សន្តិ​ភាព​និង​អភិ​វឌ្ឍន៍​ក្រសួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ ដែល​នឹងប្រ​ព្រឹត្ត​នៅ​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ឆ្នាំ​២០១៥​ ខាង​មុខ៕

ព័ត៌មានផ្សេងៗ