អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 14 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237677 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 361564 នាក់

ចំនួនអ្នកទស្សនា សរុប 8630312 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កិច្ច​ប្រ​​ជុំ​​ពិ​ភា​ក្សា​​លើ​​សេច​ក្តី​ព្រាង​​អត្ថ​​បទ​​គោល​​នៃ​​ការ​​គ្រប់​​គ្រង​ ការ​អភិរក្ស​ និង​​ការ​​អភិ​វឌ្ឍ​​រមណី​​យដ្ឋាន​​ភ្នំ​​ព្រះ​​រាជ​​ទ្រព្យ

ថ្ងៃ អង្គារ ទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៥

កាល​ពីថ្ងៃ​ទី​០១​ ខែ​កញ្ញា ឆ្នាំ​២០១៥ វេ​លា​ម៉ោង​០៩:០០​នាទី​ព្រឹក​ នៅ​បន្ទប់​ប្រ​ជុំព្រះ​វិហារ​នៃ​ទី​ស្តី​ការ​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ មាន​បើក​កិច្ចប្រជុំ​អន្តរ​ក្រសួង​ក្រោម​អធិប​តីភាព ឯកឧត្តម ជុច ភឿន​ រដ្ឋលេខា​ធិ​ការ​ក្រសួង​​វប្បធម៌​និង​វិចិត្រសិល្បៈ ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ឯកឧត្តម អភិបាល អនុរដ្ឋលេខា​ធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធានមន្ទីរ និងនាយកដ្ឋាន បាន​ប្រ​ជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​អត្ថ​បទ​គោល​នៃ​ការ​គ្រប់​គ្រង ការអភិរក្ស និង​ការ​អភិ​វឌ្ឍ​រមណី​យដ្ឋាន​ភ្នំ​ព្រះ​រាជ​ទ្រព្យ ក្នុង​គោល​បំ​ណង​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​គ្រប់​គ្រងប្រ​កបដោយ​តម្លា​ភាព និង​គណនេយ្យភាព​ កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត៕

ព័ត៌មានផ្សេងៗ