អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 33 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 364397 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8655230 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កិច្ច​ប្រ​ជុំ​ពិភាក្សា​ការ​ងារ​ផលិត និង​ការ​ធ្វើ​អាជី​វកម្ម​ស្នា​ដៃ​ភាព​យន្ត​ខ្មែរ​

ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៥

កាល​ពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៥:០០​នាទី​រសៀល​ នៅ​បន្ទប់​ប្រ​ជុំ​ព្រះ​វិហារ​នៃ​ទី​ស្តី​ការ​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ មាន​បើកកិច្ច​ប្រ​ជុំ​ពិភាក្សា​ការ​ងារ​ផលិត និង​ការ​ធ្វើ​អាជី​វកម្ម​ស្នា​ដៃ​ភាព​យន្ត​ខ្មែរ​ក្រោម​អធិបតី​ភាព លោកជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​​វប្បធម៌​និងវិចិត្រ​សិល្បៈ ដែល​មាន​ការ​អញ្ជើញ​ចូល​រួមពី ឯកឧត្តមរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី​ប្រធាន​អនុប្រធាន​នាយកដ្ឋាន សិល្បករ ផលិតករ​ភាព​យន្ត​បាន​ប្រជុំ​ពិភាក្សា​លើ​ការ​ងារ​ផលិត និងការ​ធ្វើ​អាជីវកម្ម​ស្នា​ដៃ​ភាព​យន្ត​ខ្មែរ ក្នុង​គោល​បំណង​ពង្រឹង​ការ​ផលិត​និង​ការ​ចែក​ចាយផលិត​ផល​ស្នា​ដៃភាព​យន្ត​វីដេអូ​ខ្មែរ និង​បរទេស​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជ៕

 

ព័ត៌មានផ្សេងៗ